កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីមុខកាចបែបអំណាច លេងស្ទាយ៍មិនដែលជាន់ CL ធ្វើឲ្យអ្នកគាំទ្រមាន ការចាប់ អារម្មណ៍ខ្លាំងពីស្ទីលតុបតែងខ្លួន រាល់ពេលតារាស្រីរូបនេះ បានបង្ហាញមុខ ក៏ដូចជាលេចមុខនៅកម្មវិធីណាមួយ ។

យ៉ាងណាមិញ ក្រៅពីស្ទីលថតរូប ក៏ដូចជាស្ទាយ៍ក្នុងការតុបតែងប្លែកគ្មានពីរ ដែលគេលើកយកមកនិយាយនោះ គឺរូបរាងទំហំរបស់យតារាស្រីរូបនេះតែម្តង ព្រោះ CL ជានិច្ចកាលតែងតែ បង្ហាញទំហំខ្លួនយ៉ាងមានទំនុកចិត្ត ថ្វីត្បិត មិនត្រូវស្តង់ដា ដូចតារាស្រីកូរ៉េដទៃ តែតារាស្រីរូបនេះ នាងតែងតែជានាង ជានិច្ច មិនដែលខ្វល់សម្តី អ្នកដទៃ ថាមានសាច់លើសទម្ងន់ធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីរយៈមុន គេសង្កេតឃើញថា តារាស្រីកើតឆ្នាំ ១៩៩១ រូបនេះ មានព្រលឹង រហូតត្រូវ ហ្វេនៗមើល ឃើញថា តារាចម្រៀងរូបនេះ ហាក់បីឡើងទម្ងន់មុនទ្វេដង មានព្រលឹង សាច់ឈាមកាន់តែភ្លឺថ្លា ដូចពួកទ្វីបអឺរ៉ុប។

យ៉ាងណាមិញ ថ្មីៗនេះនាងបានធ្វើឲ្យមហាជន នាំគ្នាផ្អើលថា នៅលើរូបថ្មីដែលតារាស្រីរូបនេះបានបង្ហោះ ត្រលប់មកមានរាងស្វែលឈរកាច់នឹងឈុតខ្មៅមើលទៅកាន់រាងស្វែលលើសដើម យ៉ាងតែស្រស់ស្អាតចង្កេះតែមួយក្តាប់ មើលទៅកាន់តែទាក់ទាញ បានធ្វើឲ្យហ្វេនៗលាត់មាត់សរសើរគ្រប់ៗគ្នា ត្រឹមរយៈពេលខ្លី CL ស្រកមករាងស្វែលដល់ម្លឹង៕

សូមទស្សនារូបភាពខាងក្រោម៖

CL
CL
CL រូបភាពថ្មី
CL រូបភាពថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]