ថៃ៖ ថ្វីត្បិតតែ តារាសម្ដែងស្រី Tangmo បានទទួលម.រ.ណ.ភាពទៅហើយ ប៉ុន្តែនាងនៅតែមានការនឹករឮកពីហ្វេនៗ និងក្រុមគ្រួសារ ជាពិសេស រួមទាំងមានមិត្តជិតស្និទ្ធដូចជា Anna ដែលបានធ្វើរឿងរ៉ាវផ្សេងៗជំនួសនាងជាច្រើន រួមទាំងការចិញ្ចឹមឆ្មារបស់ តារាស្រីរូបនេះ ទៀតផង។

ដោយឡែក ថ្មីៗនេះវិញ Anna ស្រាប់តែបានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយបញ្ជាក់ថា នាងកំពុងរៀបចំ លក់សម្លៀកបំពាក់របស់ Tangmo ដើម្បីលក់ និងយកប្រាក់ចំណេញមួយចំណែកទៅធ្វើសប្បុរសធម៌ ផងដែរ។ ប៉ុន្តែតាមរយៈនេះ មនុស្សជាច្រើនក៏បានគិត ថាតើ Anna នឹងលក់ខោអាវ Tangmo បានដោយរបៀបណា ហើយទទួលបានការអនុញ្ញាតពីអ្នកជិតស្និទ្ធ Tangmo ដែរទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះបញ្ហា​នេះ Anna ក៏​បញ្ជាក់​ថា នាង​បាន​និយាយ​ជាមួយ​គ្រប់​គ្នារួចរាល់​ហើយ  ដោយអ្នក​ម្តាយរបស់ Tangmo ​បានតេ​ទូរស័ព្ទ​មក​នាង​ថា ​មាន​សម្លៀក​បំពាក់​របស់កូនស្រីច្រើន មិនដឹង​គួរ​ធ្វើ​ដូចម្តេច ហើយក៏មក​ពិគ្រោះ​ជាមួយ​ Bird រួមទាំងហ្វេនៗរបស់ Tangmo ទៀត ទើបបាន​សម្រេច​ចិត្ត​លក់ ដើម្បី​យក​លុយ​ទៅ​ជួយ​ភ្នាក់ងារ​ផ្សេងៗ ព្រោះ​មុននោះតារាស្រីរូបនេះ ក៏បានលក់​សំលៀក​បំពាក់​របស់​ខ្លួន​ផង​ដែរ ហើយវាក៏ជារឿងប្រសើរ ដើម្បីធ្វើបុណ្យឲ្យ Tangmo ជាជាងទុកសម្លៀកបំពាក់ចាស់ទៅទទេរ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Anna
Anna
Anna
Anna និង Tangmo
Anna និង Tangmo
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]