រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយ គ្រាន់តែចូលសម្តែងក្នុងរឿងភាគតែប៉ុន្មានសោះ ប្រជាប្រិយភាពរបស់កូនស្រីតារាសម្តែងជើងចាស់ អ្នកនាង កែវ កល្យាណ គឺកញ្ញា កែវ ឡាវីញ គឺទទួលការគាំទ្រខ្លាំង រហូតអាចក្តាប់បានតួឯកក្នុងរឿងភាគជាច្រើន។

យ៉ាងណាមិញ ជាតារាពន្លកថ្មីទើបចេញប្រឡូក ប៉ុន្តែមិនខ្លាចបាត់បង់ប្រជាប្រិយភាព ស្ងាត់ៗ តារាសម្តែងវ័យក្មេង កែវ ឡាវីញ លេចឮដំណឹង ជិតរៀបការនឹងគូស្នេហ៍កម្លោះសង្ហារាប់ឆ្នាំរបស់ខ្លួន ក្នុងឆ្នាំ២០២២នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាចម្រៀង យ៉ែម សំអូន បានបង្ហោះសារអរគុណនិងរីករាយដែល អ្នកនាង កែវ កល្យាណ និងកូនស្រី បានជ្រើសរើសក្រុមតន្ត្រីរបស់លោក ក្នុងថ្ងៃពិសេសនាពេលខាងមុខនេះ ដែលធ្វើឲ្យហ្វេនៗភ្ញាក់អារម្មណ៍ព្រឺត មុខមាត់កូនកម្លោះដូចតារា ល្បីថាជាបុគ្គលិកITថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា កែវ ឡាវីញ
តារាសម្តែង កែវ ឡាវីញ និងអនាគតស្វាមី
តារាសម្តែង កែវ ឡាវីញ និងអនាគតស្វាមី
តារាសម្តែង កែវ ឡាវីញ និងអនាគតស្វាមី
តារាសម្តែង កែវ ឡាវីញ និងអនាគតស្វាមី
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]