ថៃ៖ អាចនិយាយបានថា គឺ​ជា​ពិធី​មង្គលការ​ដ៏​កក់ក្តៅ​មួយ សម្រាប់ តារាសម្ដែង Weir Sukolwat និងភរិយា ដែលបានរៀបចំយ៉ាងស្រស់ស្អាត មានទាំងការចូលរួមពីគ្រួសារទាំងពីរ ក៏ដូចជា មិត្តភក្តិជិតស្និទ្ធដែលបានមកចូលរួមអបអរសាទរ ក្នុងពិសេស​ របស់អ្នកទាំងពីរ ផងដែរ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នៅក្នុងពិធីមង្គលការ Weir និងភរិយា Vicky ក៏បានបើក​បង្ហាញ​ នៅក្នុងបទសម្ភាសន៍ អំពីរឿងរ៉ាវ ដែលពួកគេជួបគ្នា រហូតដល់បានសាងទំនាក់ទំនងស្នេហា និងឈានដល់ការរៀបការ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈការបើកបង្ហាញក្នុងបទសម្ភាសន៍ បានឲ្យដឹងថា គូស្វាមីភរិយាថ្មីគូនេះ បានលាតត្រដាង​ អំពីរផ្លូវ​ស្នេហ៍​ដែល​ពួកគេ​បាន​ជួប​ដំបូង កាលពី ៤ ទៅ ៥ ឆ្នាំ​មុន ដែលផ្តើម​ចេញ ពី​មិត្តភក្តិ​ជិតស្និទ្ធ​រហូត​ក្លាយ​ជា​ដៃគូ​ជីវិត និងបានរៀបចំពិធីមង្គលការយ៉ាងរីករាយបែបនេះ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir និង ភរិយា
Weir និង ភរិយា
Weir និង ភរិយា
Weir និង ភរិយា
Weir និង ភរិយា
Weir និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]