បរទេស៖ ក្រោយពីបានសម្រេចចិត្តភ្ជាប់ពាក្យជាថ្មីម្ដងទៀតរួចហើយ តារាចម្រៀងស្រី Jennifer Lopez និងគូស្នេហ៍ លោក Ben Affleck កាន់តែត្រូវបានមហាជនចាប់អារម្មណ៍ និងតាមដានស្ទើរតែរាល់សកម្មភាព ក៏ដូចជារង់ចាំនូវថ្ងៃពិសេសរបស់អ្នកទាំងពីរ ផងដែរ។

យ៉ាងណាមិគ នៅទីបំផុត រឿងរីករាយ របស់តារាចម្រៀងស្រីរូបនេះ ក៏បានមកដល់ ដែលកាលពីថ្មីៗនេះ រូបនាង បានចេញមកប្រកាសដំណឹងល្អនៅលើទំព័រផ្ទាល់ខ្លួន ដែលបានចែក​រំលែក​ពេល​វេលា​ ​អំឡុង​ពេល​រៀប​ការ​ជា​លក្ខណៈ​ឯកជន​ ជាមួយនឹងគូស្នេហ៍របស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាមិនមានរូបភាពច្រើនក្ដី តែក៏អាចបង្ហាញឲ្យឃើញពីក្ដីសុខរបស់ អ្នកទាំងពីរ ដែលបានរៀបការនឹងគ្នា ជាមួយនឹងទិដ្ឋភាពបរិយាកាសដ៏កក់ក្ដៅ ក៏ដូចជារៀបចំខ្លួនក្នុងឈុតកូនក្រមុំកូនកម្លោះស្រស់សង្ហាទាក់ទាញ ដែលជា ពិធី​មង្គលការ​ដ៏​អស្ចារ្យ​បំផុត​ ក្នុងក្ដីស្រមៃរបស់ Jennifer និងស្វាមី ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer 
Jennifer និងស្វាមី
Jennifer 
Jennifer និងស្វាមី
Jennifer និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]