កូរ៉េខាងត្បូង៖ ការចូលរួមតារាស្រី LISA ក្រុមចម្រៀងនារី BLACKPINK ក្នុងនាមជាឯកអគ្គរដ្ឋទូត CELINE ក្នុងកម្មវិធី Fashion Show នៅទីក្រុងប៉ារីស ត្រូវបានឲ្យដឹងថា រូបនាងបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើក្ «The Top Influencers EMV» នេះបើតាមគេបានចុះផ្សាយ។
ជាក់ស្តែង ទោះបីជាប៉ុន្មានសប្តាហ៍បានកន្លងផុតទៅចាប់តាំងពី តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ បានចូលរួមកម្មវិធីរបស់ «Celine» នៅទីក្រុងប៉ារីស ឥទ្ធិពលរបស់នាងនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។ យោងតាម EMV ដែលទាក់ទងនឹងសប្តាហ៍ម៉ូដនៅទីក្រុងប៉ារីស និងទីក្រុង Milan វត្តមានរបស់ Lisa ត្រូវបានបង្ហាញថា មានអត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ វត្តមានរបស់ Lisa គឺគ្រប់គ្រាន់សម្រាប់កាមេរ៉ាផ្តោតលើនាង និងធ្វើឱ្យនាងក្លាយជាព្រឹត្តិការណ៍សំខាន់នៅថ្ងៃនោះ ដែលឆ្លុះបញ្ចាំងនៅក្នុង «Brand Engagement per Post» និង «EMV per Post» ជាមួយនឹងតម្លៃខ្លួនរហូតដល់ ២៩ លានដុល្លារ នៅក្នុងតម្លៃប្រព័ន្ធផ្សព្វផ្សាយដែលរកបាន៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]