ថៃ៖ អាចនិយាយបានថា ក្រៅពីពីធីមង្គលការដ៏រីករាយរបស់ លោក Weir ដែលជាទីចាប់អារម្មណ៍ពីមហាជនជាច្រើនរួចហើយនោះ ក្នុងនោះដែរ រឿងរ៉ាវរបស់តារាស្រី Bella ក៏ត្រូវបានហ្វេនៗតាមដានមិនចាញ់គ្នា និងចង់ដឹងពីសកម្មភាពជាបន្តបន្ទាប់ នៅក្នុងថ្ងៃដែលអតីតគូស្នេហ៍បានចូលរោងការ។ 

ថ្មីៗនេះ នៅលើបណ្ដាញសង្គម Instagram របស់ Bella ក៏ត្រូវបានគេរកឃើញថា មានការបង្ហោះរូបភាពពីខ្សែភាពយន្ត ដែលធ្វើឲ្យហ្វេនៗកាន់តែយកចិត្តទុកដាក់ ដោយបានដកស្រង់សម្ដីនៅក្នុងនោះដូចជា «ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ តើអ្នកដឹងទេ ថាស្នេហារបស់អ្នក គឺបណ្តោះអាសន្ន ឬស្នេហារបស់អ្នកនឹងវែងជាងនោះ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត សម្រាប់ខ្សែភាពយន្តមួយទៀត ក៏បានបង្ហាញឡើងដូចជា «កុំធ្វើដូចខ្ញុំគ្មានរូបរាង ព្រោះខ្ញុំក៏មានសេចក្តីថ្លៃថ្នូរ ធ្វើជាមនុស្សដូចអ្នកដែរ»។ យ៉ាងណាមិញ បើទោះបីជា នេះគ្រាន់តែជាសម្ដីនៅក្នុងសាច់រឿងក្ដី តែបានធ្វើឲ្យអ្នកទស្សនាលើកឡើងពីអារម្មណ៍សោកសៅរបស់ តារាស្រីរូបនេះ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Bella
Bella
Bella
Bella
Bella
រូបភាពចែករំលែកពី Bella 
រូបភាពចែករំលែកពី Bella 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]