ការចុះខ្សោយកំហាប់ឆ្អឹង អាចធ្វើឲ្យប្រឈមកើតជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងនេះអាចកើតឡើងភាគច្រើននៅវ័យចាប់ពី៥០ឆ្នាំឡើង បើស្ត្រីវិញគិតរាប់ពីពេលអស់រដូវ។ ប៉ុន្ដែវ័យក្រោម៥០ឆ្នាំ ក៏អាចកើតមានបានដែរ តែក្នុងកម្រិតទាប ដែលក្នុងករណីនេះទាក់ទងនឹងការញ៉ាំអាហារប្រចាំថ្ងៃដែលគ្មានសារធាតុរ៉ែកាល់ស្យូម។ ជាក់ស្ដែងណាស់របបអាហារមួយចំនួន ដែលអាចបង្កបញ្ហាដល់ឆ្អឹង។
១. សណ្ដែកសៀង និង ផលិតផលសណ្ដែកសៀង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសណ្ដែកសៀង ឬផលិផលដែលផលិតចេញពីសណ្ដែកសៀងទៅជាអាហារមាន ដូចជា តៅហ៊ូ និង ភេសជ្ជៈផ្សេងៗ គឺជាប្រភពសមាធាតុប្រូតេអ៊ីន និង ផ្ទុកសារធាតុអាស៊ីត Oxalates។ កម្រិតអាស៊ីត Oxalates ខ្ពស់អាចរំខានដល់ដំណើការស្រូបយកកាល់ស្យូម ជាហេតុធ្វើឲ្យសុខភាពត្រូវប្រឈមនឹងការខ្វះខាតសារធាតុមួយនេះ ប៉ះពាល់ដល់សុខភាពឆ្អឹង។ ក្នុងបរិមាណ សណ្ដែកសៀងស្ងួត ១០០ក្រាម ផ្ទុក Oxalates ៣,៥ ក្រាម។ ការណែនាំ អ្នកដែលចូលចិត្ដញ៉ាំផលិតផលពីសណ្ដែកសៀងច្រើន គួរតែកាត់បន្ថយបរិមាណញ៉ាំ ឬអាចញ៉ាំអាហារដែលសម្បូរកម្រិតកាល់ស្យូមខ្ពស់ ដើម្បីកាត់បន្ថយបញ្ហានេះ ពិសេសសម្រាប់ស្ដ្រីដែលមានជំងឺពុកឆ្អឹងតែម្ដង។
២. សារធាតុកាហ្វេអ៊ីន
សារធាតុកាហ្វេអ៊ីនមិនថាក្នុងភេសជ្ជៈ ឬអាហារនោះទេ គឺអាចប៉ះពាល់ដល់បរិមាណ កាល់ស្យូម។ ការញ៉ាំកាហ្វេអ៊ីន ក្នុងបរិមាណ ១០០មិល្លិក្រាម អាចប៉ះពាល់សារធាតុកាល់ស្យូមក្នុងរាងកាយ ៦មិល្លីក្រាម។ ថ្វីដ្បិតប៉ះពាល់ក្នុងកម្រិតទាប ប៉ុន្ដែវាគឺជាចំណែកមួយអាចកាត់បន្ថយបរិមាណកាល់ស្យូមក្នុងឆ្អឹង។ តួយ៉ាងប្រសិនបើយើងញ៉ាំសារធាតុកាហ្វេអ៊ីន ៣០០ មិល្លីក្រាម ឬលើសពីនេះ ក្នុងមួយថ្ងៃ ហើយយើងមិនញ៉ាំអាហារមានកាល់ស្យូមបន្ថែម នោះនឹងប្រឈមខ្លាំងបំផុត នឹងជំងឺពុកឆ្អឹង ដែលបង្កដោយការខ្វះកាល់ស្យូមនេះឯង។
៣. សារធាតុ សូដ្យូម
សារធាតុសូដ្យូម ទោះនៅក្នុងអាហារ ឬភេសជ្ជៈ គឺអាចប៉ះពាល់ដល់ សារធាតុកាល់ស្យូមក្នុងរាងកាយបាន។ សមាសធាតុរីកមាឌរបស់វាអាចបញ្ចេញ កាល់ស្យូមតាមរយៈទឹកនោម។ ភាគច្រើនសារធាតុមួយនេះ មាននៅក្នុងអាហារកែច្នៃ ដូច្នេះត្រូវប្រុងប្រយ័ត្នអ្នកចូលចិត្ដញ៉ាំអាហារកែច្នៃ។
៤. គ្រឿងស្រវឹង
ញ៉ាំគ្រឿងស្រវឹង ប៉ះពាល់ទៅដល់បរិមាណ វីតាមីន D និង កាល់ស្យូម ព្រោះការញ៉ាំគ្រឿងស្រវឹងច្រើនអាចធ្វើឲ្យរាងកាយចុះខ្សោយ និងមិនអាចទាញយកសារធាតុចិញ្ចឹមបានល្អនោះទេ។ ប៉ុន្ដែបើញ៉ាំក្នុងកម្រិតតិចជាង ៥០០ មិលីលីត្រក្នុងមួយថ្ងៃ នោះមិនមានបញ្ហាអ្វីនោះទេ។
៥. ភេសជ្ជៈមានជាតិកាបូន
ភេសជ្ជៈដែលមានផ្ទុកសារធាតុកាបូនភាគច្រើនមានអាស៊ីតផូស្វ័រ ហើយស្ទើរតែភេសជ្ជៈទាំងអស់គឺគ្មានជាតិកាល់ស្យូមនោះទេ។ ជាក់ស្ដែង អាស៊ីដ ផូស្វ័រ ដែលមានក្នុងភេសជ្ជៈ ធ្វើឲ្យប៉ះពាល់ដល់សមាសធាតុកាល់ស្យូមក្នុងឆ្អឹងបាន។ ដូច្នេះភេសជ្ជៈ សូដា គួរតែញ៉ាំម្តងម្កាលបានហើយ ជៀសវាងកើតជំងឺពុកឆ្អឹង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]