ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កុមារី ល្អហួស ដែលមានរហ័សនាមថា Yaya ទីពីរនោះ ត្រូវបានមហាជនសរសើរនូវមុខមាត់ និងសម្រស់ដែលស្អាតមិនចាញ់តារាតាំងពីកំណើតនោះ​ ក្រៅពីនេះនាងក៏មានទេពកោសល្យសិល្បៈផ្សេងៗ​ ដូចជាច្រៀងរាំ បានយ៉ាងល្អផងដែរ។      

ជាមួយគ្នានេះ ទោះបីជាប្អូនស្រីនៅក្មេងយ៉ាងណាក្តី តែសម្រស់ក៏ដូចជាមុខមាត់ ការតែងខ្លួនរបស់នាង គឺតែងតែលេចធ្លោ នៅពេលដែលនាងតែងខ្លួនម្តងៗ រហូតមានអ្នកខ្លះទៀតថានាងនៅក្មេងតែស្រស់ស្អាតជាងក្រមុំៗ ដូចជាសម្រស់ទេវតាឆ្លាក់មកឲ្យទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ សព្វថ្ងៃ ល្អហួស កំពុងតែត្រៀមខ្លួនហ្វឹកហាត់ការដើរ ថែមទាំងរៀនចំណេះជំនាញ ចំណេះដឹងផ្សេងៗ ក្នុងការក្លាយខ្លួនជាបេក្ខភាពបវរកញ្ញា នៅថ្ងៃខាងមុខ។ ជាពិសេស មិនត្រឹមតែហាត់ការដើរមួយមុខនោះទេ តែតារាវ័យក្មេងរូបនេះថែមទាំងពង្រឹងខាង របាំខ្មែរទៀតផង ដោយទើបតែហាត់ដើរថ្ងៃមុនសោះ តែពេលនេះ ល្អហួស ចេញមកបង្ហាញសារជាថ្មី រឹតតែល្អទន់ល្វត់ល្វន់រីកចម្រើនសឹងមិនគួរឲ្យជឿ៕

សូមទស្សនារូបភាពខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
@kimsan_98 នេះបានហៅថា ល្អហួស ចេះគ្រប់ទម្រង់ ❤️@Laorhours_official មកដល់ក្នុងពេលឆាប់ៗខាងមុខនេះ #missuniverse #missgrandinternational #cambodiagirl ♬ original sound - Røth SvāMêÿ🤤🌫♥️ - VongNguyên
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស