ភ្នំពេញ៖ ភាពយន្តអប់រំលើកទឹកចិត្ត រឿង «បាក់ទឹកចិត្ត» ជាភាពយន្តខ្លីបែបអប់រំថ្មីមួយទៀតហើយរបស់ទូរទស្សន៍ហង្សមាស ដែលនឹងមានការចាក់ផ្សាយក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 នាពេលបច្ចុប្បន្ន ជំងឺបាក់ទឹកចិត្ត គឺជាជំងឺមួយដែលគួរអោយខ្លាចបំផុត ដែលវាបានសម្លាប់មនុស្សយ៉ាងច្រើននៅក្នុងពិភពលោក ហើយជំងឺបាក់ទឹកចិត្តនេះទៀតសោតក៏កំពុងតែកើតឡើងជាច្រើនបន្តបន្ទាប់ មកលើសង្គមខ្មែរដូចគ្នា ដោយវាបានវាយប្រហារយ៉ាងខ្លាំងមិនប្រកាន់ភេទ វ័យ ឬវណ្ណៈនោះទេ ពោលគឺវាកើតទៅលើមនុស្សទាំងក្មេង ចាស់ ប្រុស ស្រី អ្នកមាន ឬអ្នកក្រផងដែរ ។ អាចនិយាយបានថា វាគឺជាឃាតករលាក់មុខយ៉ាងព្រៃផ្សៃបំផុត ដែលវាសម្ងំក្នុងខ្លួនមនុស្ស ដែលនឹងអាចធ្វើសកម្មភាពបានគ្រប់ពេល នៅពេលដែលមនុស្សមានចំណុចខ្សោយកាន់តែច្រើន។

ជំងឺបាក់ទឹកចិត្តវាបណ្ដាលមកពីកត្តាផ្សេងៗពីគ្នាច្រើន ដោយហេតុនេះទូរទស្សន៍ហង្សមាសក៏បាននាំយកនូវចំណីអារម្មណ៍ថ្មីមួយទៀតមកជូនលោកអ្នកទស្សនា ទុកដូចជាសារដាសស្មារតី ក្រើនរំលឹក ក៏ដូចជាពង្រឹងផ្លូវអារម្មណ៍ លើកទឹកចិត្តអ្នកដែលកំពុងតែឈានទៅរកជំងឺបាក់ទឹកចិត្ត ឬកំពុងតែមានជំងឺបាក់ទឹកចិត្តតែម្ដង។ កុំយកខ្យល់មាត់ដ៏ស្អុយរបស់អ្នកដដៃ មកវាយតម្លៃភាពជាមនុស្សរបស់យើង ហើយគិតចង់សម្លាប់ខ្លួនជាប្រយោគដ៏មានន័យដែលបានរំលេចក្នុងភាពយន្តអប់រំរឿង «បាក់ទឹកចិត្ត»។ ដោយភាពយន្តនេះមានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗ ដូចជាតារាសម្ដែង និងជាពិធីករ លោក ពៅ ពិសិដ្ឋិ តារាសម្ដែងជើងចាស់អ្នកនាង ចន ចាន់លក្ខិណា ព្រមទាំងតារាសម្ដែងល្បីៗជាច្រើនរូបទៀត។

ភាពយន្តអប់រំរឿង «បាក់ទឹកចិត្ត» នឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ហង្សមាសតែមួយគត់ រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]