កូរ៉េខាងត្បូង៖ នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៧ ខែកក្កដា តារារ៉េប G-Dragon បានទម្លាក់បទចម្រៀងស្នេហាជំនាន់ដើមរបស់ Elvis Presley ដែលមានចំណងជើងថា «Can't Help Falling in Love With You» បានបង្កមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់ហ្វេនៗ។

ជាក់ស្តែងតាមរយៈការបង្ហោះនោះ តារាប្រុសរូបនេះ បន្សូរសម្លេងព្យាណូដ៏ស្រទន់ អមជាមួយការច្រៀងបែប ballad ប៉ុន្តែរហូតដល់ ពាក់កណ្តាលបទ G-Dragon បានធ្វើឲ្យ ហ្វេនៗ ភ្ញាក់ផ្អើលជាមួយនឹងការផ្លាស់ជាមួយនឹង ការ រៀប​ចំ​ឡើង​វិញ​ជា​ចង្វាក់​រ៉ុកទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង​ ការទម្លាក់វីដេអូដោយស្ងប់ស្ងាត់ ដោយមិនបានព្រៀងទុករបស់តារាប្រុសរូបនេះ ដោយហ្វេនៗ ក៏ដូចជាមហាជន មានរំពឹងទុកថា នេះគឺជាតម្រុយ ឬយ៉ាងណា សម្រាប់ការវិលត្រឡប់ឆាកតន្រ្តីរបស់លោកវិញ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

G-Dragon
G-Dragon
វីដេអូ G-Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]