ប្រទេសថៃ ៖ ពិតណាស់ មង្គលការកាលពីម្សិលមិញរបស់ តារាសម្តែងថៃ Weir និងភរិយា កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ល្បីថា ថ្លៃបណ្ណាការដល់ទៅក្បែរ២លានដុល្លារ ប៉ុន្តែ ពិធីមង្គលការបែរជាមាន ការរៀបចំសាមញ្ញៗ លក្ខណៈតូចតាច មានតែមនុស្សជាង១០០នាក់ចូលរួមតែប៉ុណ្ណោះ។
តួយ៉ាង ឃើញសាមញ្ញៗដូច្នេះមែន តែងាកទៅមើលឈុតទាំង៤របស់ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ នាពេលព្រឹកនិងពេលយប់ សរុបគឺមានតម្លៃជាងមួយលានបាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ឈុតពេលព្រឹករបស់ Vicky គឺជារ៉ូបថៃស៊ីវីឡៃពណ៌សរាងកន្ទុយត្រី ច្នៃបែបសាមញ្ញៗតាមរចនាបទ Wanat ការដេរប្រើដោយវត្ថុធាតុដើមកម្រ ជាពិសេសគឺសូត្រភ្លុកពណ៌ស ជាក្រណាត់សូត្រត្បាញដោយសម្រិតសម្រាំង រីឯស្បៃពាក់ឈាង ត្រូវបានដេរជារាងនាងមច្ឆាពីសូត្រពិសេស មានប៉ាក់ត្បូងគ្រីស្តាល់ល្បីឈ្មោះ ចំណែក កូនកម្លោះ ស្លៀកឈុតពណ៌ខៀវនិងប្រផេះ អាវខាងក្នុងជាអាវពណ៌សផលិតពីរោមចៀម នាំចូលពីប្រទេសអ៊ីតាលី។
សំលៀកបំពាក់ក្នុងពិធីពេលល្ងាច Vicky ស្លៀឈុតអាពាហ៍ពិពាហ៍បែបស៊ិចស៊ី ជាមួយនឹងក្រណាត់រាងអក្សរ V ចេញដើមទ្រូង សាច់ខ្នងក្រោយមានប៉ាក់ដោយគ្រីស្តាល់ Swarovski ពាសពេញរ៉ូបផងដែរ។ លើសពីនេះទៅទៀត និមិត្តសញ្ញារបស់កូនក្រមុំ VW ត្រូវបានប៉ាក់នៅលើក្រណាត់ velor សម្រាប់កូនក្រមុំដើរចូលទៅក្នុងពិធី។ ចំណែកឯសម្លៀកបំពាក់របស់កូនកំលោះ ជាឈុត tuxedo ពណ៌ខ្មៅដ៏ប្រណិត និងឈុតគន្លាស់អាវដាំពេជ្យដូចគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]