តៃវ៉ាន់៖ ចាប់តាំងពីបានរៀបការរួចមក តារាស្រី Barbie Hsu និងស្វាមី តែងតែត្រូវបានមហាជនតាមដានជាបន្តបន្ទាប់ ពីសកម្មភាពផ្សេងៗ ជាពិសេស ក្រោយពីមានរូបភាពស្វីតៗជាមួយគ្នានៅក្នុងពិធីមង្គលការយ៉ាងសាមញ្ញរបស់ ពួកគេ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែមានរូបថតដ៏រំជួ.លចិត្តពីប្ដីប្រពន្ធ តារាស្រី Barbie Hsu និង លោក DJ Koo ដែលត្រូវបានបង្ហាញឡើង ​នៅ​ពេល​ដែលអ្នកទាំងពីរ កំពុងឈរ​រង់ចាំ​ភ្លើង​ក្រហម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត កាយវិការរបស់ប្ដីប្រពន្ធមួយគូនេះ គឺកាន់តែមានភាពផ្អែមល្ហែម ដោយបានឈរចាប់ដៃគ្នា យ៉ាងស្និទ្ធស្នាល ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈនេះ ក៏អាចបង្ហាញឲ្យឃើញពី ក្ដីសុខសុភមង្គលរបស់ តារាស្រីរូបនេះព្រមទាំងស្វាមី ក៏ដូចជាអាចបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ នៅក្នុងក្រុមគ្រួសាររបស់នាង ផងដែរ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu 
Barbie Hsu
Barbie Hsu
Barbie Hsu និងស្វាមី
DJ Koo
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]