ភ្នំពេញ៖ អាចនិយាយបានថា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ជាបវរកញ្ញាវ័យក្មេងមួយរូប ដែលនឹងត្រៀមខ្លួនទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នាពេលខាងមុខឆាប់ៗនេះ។ ពិតណាស់អស់រយៈពេលជាច្រើនខែដែលនាងបានរង់ចាំ ព្រមទាំងហ្វឹកហាត់ទាំងការដើរម៉ូត និងចំណេះដឹង ដើម្បីបង្ហាញពិភពលោកបានដឹងថាយុវតីកម្ពុជាមានសមត្ថភាពខ្លាំង។
ជាមួយគ្នានេះដែរ ក្រៅពីប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីត្រៀមយកទៅប្រកួត គេឃើញកញ្ញា ឌី បញ្ញាវិមាលា ក៏បានទទួលការងារជាច្រើនជាបន្តបន្ទាប់ ហើយរាល់ការងាររបស់នាងមិនធ្វើឲ្យប៉ះពាល់ដល់ការសិក្សាឡើយ។ ម្យ៉ាងភាគច្រើនគេតែងឃើញបវរកញ្ញារូបនេះទទួលថតដូចជា ស្ពតពាណិជ្ជកម្ម រឿងអប់រំ ថតសម្អាងការ និងថតម៉ូតជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បន្ទាប់ពីគ្រងតំណែង Miss Teen International Cambodia គេសង្កេតឃើញថាសម្រស់របស់យុវតីរូបនេះ កាន់តែស្រស់ស្អាតប្លែកជាងមុន។ លើសពីនេះទៅទៀត គ្រប់ពេលនាងរៀបចំខ្លួន ផាត់មុខ ស្លៀកឈុតច្នៃថ្មីៗម្ដងៗ មើលទៅស្រស់សោភាគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។ ហើយរូបភាពដែលនាងបង្ហោះម្ដងៗ តែងតែទទួលបានការសរសើរពីអ្នកលេងបណ្ដាញសង្គមគ្រប់គ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]