កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៨ ខែកក្កដា តារាស្រីដ៏ល្បី Han So Hee បានបង្ហាញម៉ូដសម្លៀកបំពាក់ នៅ អាកាសយានដ្ឋានធម្មតាបែបសាមញ្ញរបស់នាង កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

តួយ៉ាង តារាស្រីកើតឆ្នាំ ១៩៩៥ រូបនេះ កំពុងតែក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គមនៅ សប្ដាហ៍នេះ រហូតមកដល់ថ្ងៃនេះ ដែលមានវត្តមាននៅអាកាសយានដ្ឋាន នៅ ទីក្រុងសេអ៊ូល ដើម្បីធ្វើដំណើរទៅគាន់បរទេសចូលរួម ក្នុងកម្មវិធីម៉ូដមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ជាមួយគ្នានេះដែរ តារាសម្តែងស្រីរូបនេះ បណ្ដាលឱ្យមានភាពច្របូកច្របល់នៅ អាកាសយានដ្ឋានជាមួយនឹងភាពស្រស់ស្អាត និងចែងចាំងរបស់នាងទោះបីជានាងបានស្លៀកពាក់ជិតឈឹង ជាមួយនឹងខោខូប៊យជើងវែង ក៏ដោយ។

តាមរយៈរូបថតដែលថតដោយអ្នកគាំទ្រនិង មិនបានកែសម្រួល Han So Hee នៅតែស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល លើសពីនេះ ដំណើរដែលដើរដូច អ្នក បង្ហាញម៉ូដអាជីព ពិតជាស៊ីគ្នាទៅនឹង កម្ពស់តារាស្រីរូបនេះតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Han So Hee
Han So Hee
Han So Hee
Han So Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]