បរទេស៖ កាលពីនៅថ្ងៃទី ១៧ ខែកក្កដាកន្លងទៅនេះ យោងតាមសារព័ត៌តមាន TMZ បានបញ្ជាក់ថា តារាសម្ដែង លោក John Cena និង Shay Shariatzadeh បានរៀបចំពិធីអាពាហ៍ពិពាហ៍លើកទីពីររបស់ពួកគេ នៅទីក្រុង Vancouver ប្រទេសកាណាដា ។
យ៉ាងណាមិញ ពិធីដ៏ពិសេសមួយនេះ របស់ លោក John Cena ត្រូវបានធ្វើឡើងជាលក្ខណៈឯកជន ដោយមានតែក្រុមគ្រួសារ និងមិត្តភ័ក្តិ ចូលរួមតែប៉ុណ្ណោះ។ ហើយប្រភពដដែល ក៏បានបន្តថា មង្គលការនេះ ពួកគេ មានគម្រោងថានឹងរៀបចំកាលពីមុនមកទៅហើយ ប៉ុន្តែដោយសារឥទ្ធិពលនៃជំ.ងឺ.កូវីដ១៩ ទើបមកដល់ពេលនេះ តារាសម្ដែងរូបនេះព្រមទាំងភរិយា ក៏បានសម្រេចរៀបការនឹងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តាមរយៈនេះ គេក៏អាចមើលឃើញពីទិដ្ឋភាព ជាមួយនឹងភាពផ្អែមល្ហែម របស់ អ្នកទាំងពីរ ដែលបានដើរចូល ដោយកាន់ដៃគ្នា និងបានរៀបចំខ្លួន ស្លៀកឈុតពណ៌ទឹកសមុទ្រ ខណៈដែលភរិយា បានស្លៀករ៉ូបអាពាហ៍ពិពាហ៍សិ.ច.ស៊ីវាលខ្នង ដ៏ទាក់ទាញ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]