ថៃ៖ ថ្មីៗនេះ ស្រាប់តែមានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ពីមហាជន សម្រាប់តារាស្រីល្បី Pinky Savika បន្ទាប់ពីមាន​អ្នក​លេង​អ៊ីនធឺណិត​ បានថត​វីដេអូ​ឃ្លីប​ ពេល​ដែលតារាស្រីរូបនេះ បាន​ចេញ​ពី​ព្រលានយន្តហោះ។

ក្នុងនោះដែរ តាមរយៈការបង្ហោះនេះ បានមកជាមួយនឹងចំណងជើង ដែលមានការលើកឡើងពីការ ស្វាគមន៍ ប៉ុន្តែ តារាស្រីរូបនេះ បែរជាមានទឹកមុខដូចជា មិនសប្បាយចិត្តទាល់តែសោះ ដែលបណ្តាលឱ្យមានការរិះគន់យ៉ាងច្រើន ចំពោះនាង ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ នៅពេលដែលបានដឹងពីព័ត៌មាន តារាស្រី Pinky Savika ក៏បានបង្ហាញតាមរយៈគណនី Tiktok និងបានបញ្ជាក់ពីការប្រញាប់របស់ខ្លួន ក៏ដូចជាបានសុំទោសដែលមិនបានស្វាគមន៍ចំពោះអ្នកគាំទ្រ។ ក្រោយពីនោះ ម្ចាស់​ផុស ក៏បាន​ចេញ​មុខ​សុំទោសតារាស្រីរូបនេះ ​ជា​ផ្លូវ​ការ រួម​ទាំង​ក្រុម​អ្នក​គាំទ្រ​របស់ Pinky Savika ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]