ចិន៖ គឺជារឿងដ៏ភ្ញាក់ផ្អើល និងត្រូវបានហ្វេនៗជាច្រើនបង្ហាញពីក្ដីបារម្ភចំពោះ តារាស្រី Yang Mi បន្ទាប់ពីលេចឮដំណឹងថា នាងបានរងរ.បួ.សភ្នែក ព្រមទាំងត្រូវបានព្យាបាលភ្លាមៗ ពេលកំពុងតែថតកម្មវិធីមួយ កាលពីដើមខែកក្កដាកន្លងទៅនេះ។
យ៉ាងណាមិញ ថ្មីៗនេះ បន្ទាប់ពីអស់មួយរយៈពេលទៅនេះ តារាស្រី Yang Mi ក៏បានបង្ហាញខ្លួន នៅអាកាសយានដ្ឋាន ដោយស្ថានភាពរបស់តារាស្រីរូបនេះ ត្រូវបានក្រុមការងារ បានបញ្ជាក់ថាបានធូរស្បើយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ការបង្ហាញលើកនេះ Yang Mi ពិតជាបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានពាក់វ៉ែនតាការពារពន្លឺថ្ងៃ និងបិទភ្នែកម្ខាង ដោយមានបង់រុំពណ៌សនៅត្រង់កន្លែងភ្នែករបស់នាងទៀតផង។
យ៉ាងណាមិញ ខាងក្រុមហ៊ុនគ្រប់គ្រងរបស់ Yang Mi ក៏បានអរគុណដល់អ្នកទាំងអស់គ្នា សម្រាប់ការសួរសុខទុក្ខ ក៏ដូចជាសង្ឃឹមថា តារាសម្តែងរូបនេះ នឹងជាសះស្បើយឆាប់ៗ។ ប៉ុន្តែ អ្នកគាំទ្រជាច្រើន ក៏នៅតែមានការព្រួយបារម្ភថា របួ.ស.ភ្នែក របស់នាង នឹងបន្សល់ទុកស្លាកស្នាមដែលប៉ះពាល់ដល់មុខទាំងមូលរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]