បរទេស៖ បុគ្គលិកផ្នែកបច្ចេកវិទ្យានៅទីក្រុង Denver ម្នាក់ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីនារីបានបង្ហោះវីដេអូនៅលើបណ្តាញ Tiktoks ពន្យល់ពីរបៀបដែលនាងទទួលបានប្រាក់ខែ ២ម៉ឺនដុល្លារក្នុងការងារថ្មីរបស់នាង ដែលអាចរកបានចន្លោះពី ៧ម៉ឺនដុល្លារ ទៅ ៩ម៉ឺនដុល្លារ។

យ៉ាងណាមិញ នារីម្នាក់នោះត្រូវបានស្គាល់ មានឈ្មោះថា Lexi Larson បានចាប់ផ្តើមការងារថ្មីកាលពីខែមុននៅក្រុមហ៊ុនមិនបានបង្ហាញឈ្មោះ ទៀតសោត ក្រោយពីបានចូលធ្វើការ បានពីរសប្តាហ៍ក្រោយ នាងបានបង្ហោះវីដេអូមួយនេះ នៃតម្លាភាពប្រាក់ខែរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក និយោជករបស់នាងបានរកឃើញ TikToks វីដេអូមួយនោះ ហើយពិតជាមិនចូលចិត្តដែលនាងកំពុងចែករំលែកប្រាក់ខែ ហើយពួកគេបាននិយាយថា វាជាបញ្ហាសុវត្ថិភាព ព្រោះខ្លាចនាង អាចបង្ហោះអ្វីឯកជនអំពីក្រុមហ៊ុននៅលើគណនី TikTok នាពេលអនាគត។

នៅពេលត្រូវបានសួរថាតើនាងបានបំពានគោលការណ៍ក្រុមហ៊ុន ឬបង្ហោះអ្វីមួយដែលគំរាមកំហែងដល់សន្តិសុខរបស់ក្រុមហ៊ុម នាងត្រូវបានគេប្រាប់ថា មិនមែននៅពេលនេះទេ ប៉ុន្តែវាអាចកើតឡើងនៅពេលណាមួយនៅពេលអនាគតហេតុដូច្នេះ ទើបបណ្តាលឲ្យគេបណ្តេញនាងចេញតែម្តង៕

ប្រភព៖ dailymail.co.uk

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]