ភ្នំពេញ៖ អ្នកនិយមតាមដានការប្រកួតកម្មវិធីបវរកញ្ញា ជាពិសេសប្រិយមិត្តដែលធ្លាប់បានទស្សនាការប្រកួត Miss Preteen International Cambodia 2022 ច្បាស់ជាបានឃើញពីសមត្ថភាព ភាពវ័យឆ្លាតរបស់បេក្ខនារីទាំង២៤រូប។ ពិតណាស់ ពីទេពកោសល្យ និងភាពក្លាហាន គេឃើញថាបេក្ខនារីគ្រប់រូបសុទ្ធតែមានមុខមាត់ស្អាតគ្រប់ៗគ្នាតែម្ដង។ 

យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែ មិថុនា ពីកម្មវិធីប្រកួតបវរកញ្ញា Miss Preteen International Cambodia បានឈានដល់វគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។ មួយវិញទៀត គេសង្កេតឃើញមានមហាជន និងអ្នកលេងបណ្ដាញសង្គម បានតាមដានកម្មវិធីមួយនេះយ៉ាងច្រើនកុះករតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ជឿជាក់ថាប្រិយមិត្តច្បាស់ជាទន្ទឹងរង់ចាំថ្ងៃប្រកួតផ្ដាច់ព្រ័ត្រជាមិនខាន ដោយកម្មវិធី Miss Preteen International Cambodia វគ្គប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ដែលនៅសល់តែចំនួនពីរថ្ងៃទៀតប៉ុណ្ណោះ។ ហើយសង្ឃឹមថាប្រិយមិត្តនឹងបន្តគាំទ្រ និងទស្សនាការប្រកួតផ្ដាច់ព្រ័ត្រឲ្យបានគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]