ភ្នំពេញ៖ បើនិយាយដល់កំពូលតារាចម្រៀងសម្លេងពីរោះ កញ្ញា សុខ សីឡាលីន ប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់។ ដោយនាងបានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈមកអស់ជាច្រើនឆ្នាំ ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតាឡើយ។ ពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀងអាចច្រៀងបានច្រើនភាសារូបនេះ រឹតតែមានហ្វេនចូលចិត្ត និងគាំទ្រច្រើនជាបន្តបន្ទាប់។
យ៉ាងណាមិញ ថ្មីៗនេះកញ្ញា សុខ សីឡាលីន បានបង្ហាញខ្លួនជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol រដូវកាលទី៤ផងដែរ។ ពិតណាស់ បន្ទាប់បង្ហាញវត្តមានធ្វើជាគណៈកម្មការកក្នុងកម្មវិធីដ៏ល្បីមួយនេះ មានទស្សនិកជនមិនតិចនាក់នោះទេដែលបានត្រេកអរនោះ។ អាចនិយាយបានថា នេះជាលើកទី១ដែលនាងបានធ្វើជា Judge ដាក់ពិន្ទុសម្រាប់បេក្ខភាពប្រកួត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើក្រឡេកទៅមើលរូបសម្ផស្សកញ្ញា សុខ សីឡាលីន នាពេលបច្ចុប្បន្ននេះ ឃើញថានាងកាន់តែស្រស់ស្អាតជាងមុនថែមមួយកម្រិត។ ជាពិសេស រូបភាពថ្មីដែលនាងទើបនឹងបង្ហោះ ស្លៀកឈុតស មើលទៅពិតជាស្រស់សោភ លេចធ្លោ ហើយគួរឲ្យទាក់ទាញតែម្ដង។ បើទោះបីវ័យកាន់តែច្រើន ប៉ុន្តែសម្រស់តារាស្រីរូបនេះ នៅតែក្មេង មិនចាស់ទៅតាមវ័យនោះឡើយ។ហលយរូបភាពថ្មីទាំងនេះ ត្រូវបានហ្វេនពោលពាក្យសរសើរថាស្អាតគ្រប់គ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]