ភ្នំពេញ៖ នំប៉័ង TOUS les JOURS ជាហាងនំប៉័ងមកពីប្រទេសកូរ៉េ ដែលមានលក់នំប៉័ងដុតថ្មីៗរាល់ថ្ងៃ និងនំខេកច្រើនរសជាតិច្រើនទំហំតាមរូបមន្តដើមពីប្រទេសកូរ៉េ។ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ហាងនំប៉័ង TOUS les JOURS បានរៀបចំកម្មវិធីអាហារនៃក្តីស្រលាញ់ដ៏ធំមួយ​ ដោយចែកជូននំប៉័ងរសជាតិឈ្ងុយឆ្ងាញ់ទើបដុតហើយក្តៅៗថ្មីៗរបស់ហាង TOUS les JOURS ជូនដល់លោកតាស៊ីក្លូ៣០០ នាក់ នៅបរិវេណកោះពេជ្រ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងបរិយាកាសដ៏សប្បាយរីករាយ ប្រធានគ្រប់គ្រងនិងបុគ្គលិកគ្រប់ផ្នែកប្រចាំហាងនំប៉័ង TOUS les JOURS បានបង្ហាញនូវស្នាមញញឹមដ៏កក់ក្តៅក្នុងការជូននំប៉័ងឆ្ងាញ់ៗប្រចាំហាង ដែលវេចខ្ចប់ក្នុងថង់ TOUS les JOURS យ៉ាងមានអនាម័យ ជូនដល់លោកតាស៊ីក្លូទាំង ៣០០ នាក់ ដែលតែងតែហត់នឿយក្នុងការធាក់ស៊ីក្លូជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយមិនមានលទ្ធភាពទទួលទានអាហារឆ្ងាញ់ៗ។ លោកតាស៊ីក្លូទាំងអស់ក៏បានទទួលយកនំប៉័ងទាំងទឹកមុខសប្បាយរីករាយ ដែលបានទទួលទាននំប៉័ង TOUS les JOURS ឆ្ងាញ់ៗក្តៅៗមានរសជាតិឆ្ងាញ់ប្លែកពីនំប៉័ងធម្មតាដែលលោកតាធ្លាប់បានទទួលទាន។

គួរបញ្ជាក់ថា ​ជារៀងរាល់ខែហាងនំប៉័ង TOUS les JOURS តែងតែយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌ជូននំប៉័ងដល់អ្នកមានជីវភាពខ្វះខាតនិងក្រលំបាកក្នុងសង្គមរួមមាន ក្មេងកំព្រា លោកតាស៊ីក្លូ អ្នកអនាថាគ្មានទីលំនៅ អ្នកបោសសម្រាម និងអ្នកក្រលំបាកជាច្រើនទៀតផងដែរ។ នេះជាកាយវិការដ៏ល្អមួយ ដែលបង្ហាញថា ហាង TOUS les JOURS មិនមែនគ្រាន់តែបើកដំណើរការអាជីវកម្មដើម្បីរកប្រាក់ចំណូលនោះទេ តែក៏ចូលរួមសកម្មក្នុងការជួយដល់សង្គមវិញផងដែរ។ បច្ចុប្បន្ននេះហាងនំប៉័ង TOUS les JOURS ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនចំពោះសកម្មភាពសប្បុរសធម៌ ក៏ដូចជារសជាតិនំប៉័ងនិងនំខេកដ៏ឈ្ងុយឆ្ងាញ់​ រួមទាំងការបន្តចេញនំថ្មីៗតាមតម្រូវការអតិថិជន។ ក្នុងខែកក្កដានេះ ហាងនំប៉័ង TOUS les JOURS ក៏ទើបចេញលក់នំថ្មីៗប្រភេទ Mini Cake, Mini Tart និងនំជាច្រើនប្រភេទទៀត ដែលមានរសជាតិឆ្ងាញ់ប្លែកមាត់និងមានម៉ូដស្អាតទាក់ទាញគួរឱ្យចង់ទទួលទានបំផុត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]