បរទេស៖ ថ្មីៗនេះ យោងតាមប្រភព Daily Mail បានបង្ហាញថា បន្ទាប់ពី បានក្លាយជាប្តីប្រពន្ធជាផ្លូវការ កាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ តារាស្រី Jennifer Lopez និងស្វាមី លោក Ben Affleck បានសម្រេចចិត្តរៀបចំពិធីជប់លៀង នៅឯផ្ទះប្រណីតមួយកន្លែង តម្លៃប្រមាណ ៩ លានដុល្លារ។
តាមប្រភពដដែលនេះ បានឲ្យដឹងទៀតថា ផ្ទះវីឡាមួយនេះ មានទីតាំងនៅមាត់ទន្លេនៃរដ្ឋ Georgia និងត្រូវបានទិញដោយលោក Ben Affleck ក្នុងឆ្នាំ ២០០៣ ក្នុងតម្លៃ ៧ លានដុល្លារ ខណៈកំពុងទាក់ទងគ្នាជាមួយនឹង Jennifer ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទះវីឡាដ៏ធំស្កឹមស្កៃនេះ មានទំហំជាង ៥៥៧ម៉ែត្រការ៉េ មានបន្ទប់គេង ៤ និងបន្ទប់ទឹក ៤ និងស្ថិតនៅលើច្រាំងទន្លេ North Newport River ដោយត្រូវបានរចនាឡើងតាមរចនាប័ទ្មក្រិក Renaissance ព្រមទាំងត្រូវបានចាត់ទុកថា ជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងតំបន់ ជាមួយនឹងខ្យល់អាកាសស្រស់ស្រាយ ក៏ដូចជា ជាកន្លែងដ៏ល្អឥតខ្ចោះ ដើម្បីរីករាយនឹងទេសភាពដ៏ស្រស់ត្រកាលនៃទន្លេ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]