ថៃ៖ បើទោះបីជា មិនសូវមានរូបភាពគូជាមួយគ្នានៅលើបណ្ដាញសង្គមក៏ដោយ ប៉ុន្តែ តារាសម្ដែងប្រុស លោក James Jirayu និងគូស្នេហ៍ក្រៅសិល្បៈ នៅតែរក្សាបាននូវភាពផ្អែមល្ហែមជានិច្ច។

ជាពិសេស ថ្មីៗនេះ ស្រាប់តែមានរូបភាពដ៏រំជួ.លចិត្ត ពីគូស្នេហ៍មួយគូនេះ ដែលបានទៅរៀបចំថ្ងៃខួបកំណើតរបស់មិត្តស្រីយ៉ាងរីករាយ ខណៈដែលនៅក្នុងនោះពួកគេបានធ្វើឡើងតាមបែបសាមញ្ញ ជាពិសេស នេះគឺជារូបភាពដ៏កម្រមួយទៀតហើយ ដែលអ្នកទាំងពីរបានបង្ហាញខ្លួនរួមគ្នា បើទោះបីជា នោះគឺរូបភាពដែលបង្ហាញចេញពីមិត្តភ័ក្តិរបស់ពួកគេក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បន្ទាប់ពីនេះ លោក James Jirayu ក៏បានផ្ដល់បទសម្ភាសន៍មួយ ពីរឿងគូស្នេហ៍ក្នុងថ្ងៃកំណើត ដែលបានលើកឡើងថា ឆ្នាំនេះគ្មានអ្វីពិសេសទេ ដោយពួកគេគ្រាន់តែទៅញ៉ាំអីជាមួយគ្នា ក៏ដូចជា បានឲ្យអំណោយតូចមួយ ទៅគូស្នេហ៍របស់ខ្លួន ទៀតផង។ លើសពីនេះ តារាប្រុសរូបនេះ បានបង្ហាញថា ខ្លួនពិតជាសំណាងណាស់ដែលគូស្នេហ៍បណ្ដូលចិត្ត ជាមនុស្សម្នាក់ដែលមិនត្រូវការអ្វីពិសេសនោះទេ ដោយគ្រាន់​តែ​ញ៉ាំ​អាហារ​ជាមួយ​គ្នា គឺគ្រប់គ្រាន់ហើយ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

James Jirayu
James Jirayu
James Jirayu
James Jirayu
James Jirayu
James Jirayu
James Jirayu
រូបភាព James និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]