បរទេស​៖ កាលពីថ្មីៗនេះ តារាសម្ដែង លោក Johnny Depp បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ទៅនឹងវត្តមាន នៅ Arena Santa Giuliana ប្រទេសអ៊ីតាលី ដើម្បីហាត់សម ព្រមទាំងរៀបចំកម្មវិធីពេលយប់ ជាមួយនឹងអ្នកលេងហ្គីតា នៅកម្មវិធី Umbria Jazz Festival ។

ប៉ុន្តែ កាលពីមុន​ពេល​កម្មវិធី​នេះ តារា​សម្ដែងរូបនេះ ត្រូវ​បាន​គេ​ថត​រូប ដោយបាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​នារី​ប្លែកមុខម្នាក់ ជាពិសេស នៅព្រឹកបន្ទាប់ លោកក៏បានបន្តដំណើរ ជាមួយនារីរូបនេះ ទៅកម្មវិធីនៅឯ Gardone Riviera ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បន្ទាប់ពីរូបភាពទាំងនេះ បានលេចចេញមក ខាងសង្គមអនឡាញ ស្រាប់តែបានលើកឡើងថា លោក Johnny Depp មានគូស្នេហ៍ថ្មីហើយ បន្ទាប់ពីមានការប្តឹងតវ៉ាយ៉ាងចាស់ដៃ ជាមួយអតីតភរិយា Amber Heard ។ 

យ៉ាងណាមិញ ក្រោយពីនោះ សារព័ត៌មានល្បី TMZ បានឆ្លើយតបទៅនឹងសង្គមអនឡាញ ដែលបានបញ្ជាក់ថា ​តាម​ពិត​ទៅ​ នារីប្លែកមុខរូបនោះ គឺជា​គ្រូ​ជនជាតិ​បារាំង​ដែល លោក Johnny Depp ​បាន​ជួល​ដើម្បី​ជួយ​ឱ្យលោក​មាន​ជំនាញ​ភាសា​បរទេស ព្រមទាំងបញ្ជាក់ពី ទំនាក់ទំនង​រវាងលោកនិង​នារីរូបនោះ ដែលគ្រាន់​តែ​ជា​ការងារ​ តែប៉ុណ្ណោះ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Jonny Depp
Jonny Depp
Jonny Depp
Jonny Depp
Jonny Depp
រូបភាព Jonny Depp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]