ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជា​លំដាប់ថ្នាក់លេខ​1 (1) ត្រូវបានប្រសិទ្ធនាមជា “ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ2022” ពី Euromoney ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដ៏​ល្បី​មួយ​របស់​ពិភពលោក​។​ ​ពិធីប្រគល់ ពានរង្វាន់ជូនម្ចាស់ជ័យលាភីបានប្រព្រឹត្តទៅនៅទីក្រុងឡុងដ៏ (ប្រទេសអង់គ្លេស) ដែលប្រមូលផ្ដុំដោយធនាគារកំពូលៗមកពីជុំវិញសកលលោក។

ពានរង្វាន់នេះបានសបញ្ជាក់ពីជំហររបស់ ABA ក្នុងនាមជាធនាគារឈានមុខគេ និងជាអ្នកផ្គត់ផ្គង់សេវាធនាគាររូបវន្ដបុគ្គលដ៏ធំបំផុតនៅកម្ពុជា។ Euromoney បានសាទរ ABA ចំពោះដំណោះស្រាយសេវាធនាគារ ប្រកបដោយនវានុវត្តរបស់ខ្លួន ការពង្រីកសក្ដានុពលយ៉ាងរឹងមាំ និងកំណើនដ៏គួរឲ្យកត់សម្គាល់។ សេចក្ដីសម្រេចរបស់គណៈវិនិច្ឆ័យ ក៏ផ្អែកទៅលើការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពសំខាន់ៗនៃផ្លែតហ្វមឌីជីថលរបស់ធនាគារផងដែររួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ការដាក់ដំណើរការនៃប្រព័ន្ធទូទាត់ប្រាក់ជាមួយបាគង ដែលអតិថិជន ABA អាចទទួលប្រាក់ផ្ទេរ និងប្រាក់ទូទាត់បានពីអតិថិជនធនាគារផ្សេងដែលស្ថិតនៅក្នុងប្រព័ន្ធទូទាត់បាគងរបស់ ធនាគារជាតិនៃកម្ពុជា

- ការដាក់ឲ្យប្រើប្រាស់មុខងារ ផ្ទេរប្រាក់ពីកាតទៅកាតជាមួយ Mastercard និង UnionPay International នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

- ការដាក់ដំណើរការនៃកម្ចី​ប្រាក់បៀវត្ស ដែលជា​ដំណោះស្រាយ​កម្ចី​រហ័ស​នៅក្នុងកម្មវិធី ABA Mobile ដើម្បីផ្តល់​ហិរញ្ញប្បទាន​រហ័ស​ និង​ងាយស្រួល​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ លក្ខខណ្ឌ​តម្រូវ​ប្រាក់​តម្កល់

- ការដាក់ឲ្យប្រើប្រាស់សេវាបើកកាតប្លាស្ទិកដោយខ្លួនឯងដំបូង និងតែមួយគត់ដែលអនុញ្ញាតឲ្យអតិថិជនស្នើកាតក្នុង ABA Mobile ហើយបើកកាតនោះពីម៉ាស៊ីនបើកកាត ABA

- ការអាប់ដេតបន្ថែមទៅលើកម្មវិធី ABA Merchant ដែលអនុញ្ញាតឲ្យអាជីវកម្មតូចធំនានា​ទទួលប្រាក់ទូទាត់ និងគ្រប់គ្រងសកម្មភាពលក់ដូរប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាព

- កំណើនឥតឈប់ឈរនៃបណ្ដាញស្វ័យសេវា ABA 24/7។ ជាមួយទីតាំង ABA 24/7 អតិថិជនអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងឥតគិតថ្លៃដូចជា ដក/ដាក់ប្រាក់, ដាក់មូលប្បទានបត្រ ក៏ដូចជាបើកកាតប្លាស្ទិកជាដើម។

មានមតិក្នុងពិធីនេះ លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖

ក្នុងនាមជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុត ABA ត្រូវបានទទួលស្គាល់ថាជាធនាគារដែលផ្ដល់នូវសេវាហិរញ្ញវត្ថុឌីជីថលល្អផ្ដាច់ ជូនដល់សហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតមីក្រូ និងរូបវន្ដបុគ្គល។ គិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ​2022 ធនាគារមានទ្រព្យសកម្មសរុប 8.5 ប៊ីលានដុល្លារអាមេរិក ​ខណៈដែលចំនួនសរុបនៃប្រតិបត្តិការឌីជីថលនៅលើ ABA Mobile តែមួយមានសរុបជិត 100 ​ប៊ីលានដុល្លារអាមេរិក៕

អំពី​ពានរង្វាន់​ឧត្តមភាព​៖

​ពានរង្វាន់​ឧត្តមភាព​របស់​ទស្សនាវដ្ដី​ Euromoney​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​ ហើយ​ជា​និយាម​សកល​សម្រាប់​វិស័យ​ធនាគារ​។​ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ​ គ្របដណ្ដប់​លើ​ផលិតផល​សកល​ជាង​ 20​ ប្រភេទ​ពានរង្វាន់​លំដាប់​ថ្នាក់ឧត្តម​ប្រចាំ​តំបន់​ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ 100​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ Euromoney​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​ជូន​ព័ត៌មាន​លម្អិត​ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ​ បូក​រួម​ជាមួយ​ការ​ធ្វើការ​ស្រាវជ្រាវ​មួយ​ឆ្នាំ​ពេញ​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​ក្នុង​តំបន់​ដោយ​និពន្ធ​នាយក​ អ្នក​សារព័ត៌មាន​ និង​ក្រុម​ស្រាវជ្រាវ​។

(1) ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 ​របស់ធនាគារជាតិនៃកម្ពុជា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]