កូរ៉េខាងត្បូង៖ អ្នកនិយមលេងអ៉ីធឺណែតជាច្រើនជឿថា ម៉ូដសក់ក្រងរបស់ Jennie ក្រុមចម្រៀងនារី BLACKPINK នៅក្នុងរឿង «The Idol» គឺជាទង្វើនៃវប្បធម៌របស់ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ដែលនេះកំពុងត្រូវបានគេលើកមកនិយាយគ្រប់ ៗគ្នា។

ជាក់ស្តែង បន្ទាប់ពី Trailer នៃរឿង «The Idol» ត្រូវបានចេញផ្សាយ ដែលបានដឹងថា Jennie បានចូលរួមសម្តែងនោះ ប៉ុស្តិ៍ទូរទស្សនិ៍ HBO បានទទួលការរិះគន់ភ្លាមៗ ចំពោះឈុតមួយដែលមានធាតុផ្សំនៃវប្បធម៌របស់អាមេរិក ជនជាតិស្បែកខ្មៅ។។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឈុតនោះ Jennie លេចមុខជាអ្នករាំអម ដែលគេបានសង្កេតឃើញថា ម៉ូដសក់ដែលតារាចម្រៀងរូបនេះពាក់នោះ គឺជាម៉ូដសក់ក្រងបែបអាហ្រ្វិក-អាមេរិក ដែលនេះបានប៉ះពាល់ជាខ្លាំង ទៅនឹងអរិយធម៌របស់ជាតិសាសនិ៍របស់គេ នេះបើតាមប្រភពបានចេញផ្សាយ។

ទោះជាយ៉ាងណា ម៉ូដសក់ក្រងនេះ ជាម៉ូតសក់ដ៏ពេញនិយម ដែលតែងតែឃើញនៅក្នុងវីដេអូចម្រៀង K-pop ជាច្រើនឆ្នាំមកហើយ ទោះយ៉ាងណាក៏ដោយ វាតែងតែ បានបង្កើតភាពចម្រូងចម្រាសជាច្រើនជុំវិញបញ្ហានៃការសមស្របនឹងវប្បធម៌ណាមួយជាយថហេតុជារឿយៗ ដូច្នេះដែរ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
ម៉ូដសក់ក្រង ដែលគេបានរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]