បរទេស៖ តារាសម្តែងប្រុស ប្រចាំហូលីវូដលោក Brad Pitt បង្ហាញ​ខ្លួន​ជាមួយ​ស្ទីល ​មិនប្រកាន់ភេទ ជាមួយការ​ស្លៀក​សម្លៀក​បំពាក់សំពត់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបភាពប៉ុន្មានសន្លឹក ដែលបានចេញផ្សាយ។

ជាក់ស្តែង សារព័ត៌មាន Daily Mail បានរាយការណ៍កាលពីថ្ងៃទី ១៨ ខែកក្កដា ដោយបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធរថភ្លើង «Bullet Train» ក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ដោយ Brad Pitt បានស្លៀកសំពត់ប្រវែងត្រឹមជង្គង់ជាមួយនឹងអាវពណ៌ផ្កាឈូកត្រីសាម៉ុង  ថែមទាំងពាក់អាវកាក់ និងស្បែកជើងកវែងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងស្ទីល​មិន​ប្រកាន់​ភេទ​របស់​តារា​វ័យ ៦៤ ឆ្នាំ​រូប​នេះ បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ពី​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍មួយនេះ។ ទៀតសោតសម្លៀកបំពាក់ជួយឱ្យលោក បង្ហាញស្នាមសាក់បុគ្គលិកលក្ខណៈរបស់គាត់នៅលើកំភួនជើងមើលទៅពិតជាខូលខ្លាំង នៅកម្រាលព្រំក្រហម ដោយ Pitt បានធ្វើការបង្ហាញអារម្មណ៍ជាច្រើនដោយរីករាយ ជាមួយនឹងកាមេរ៉ាដូច្នេះដែរ៕

ប្រភព៖ zingnews

សូម​ទស្សនារូបភាពខាងក្រោម៖

Brad Pitt 
Brad Pitt 
Brad Pitt 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]