ចិន៖ កាលពីថ្មី ៗនេះ តារាសម្តែងស្រី Fan Bingbing បានធ្វើឲ្យមហាជនភាគច្រើន បានលើកឡើងធ្វើជា ប្រធាន ទៅនឹងតារាស្រីរូបនេះ មានសម្រស់ស្អាតជាងមុនដោយសារតែស្រកទម្ងន់ ក្រោយពីគេបានរិះគន់ កាលពីមុននោះ ដោយសាររាងមូលរបស់នាង ។
ជាក់ស្តែងនៅក្នុងវីដេអូដែលបង្ហោះលើ Xiaohongshu និងរូបថតថ្មី ៗ ជាច្រើននៅលើ Weibo គេបានសង្កេតឃើញថា Fan Bingbing ស្លៀករ៉ូបពណ៌ទឹកក្រូច បង្ហាញខ្នងទទេ និងដៃដ៏ស្ដើងរបស់នាង មើលទៅពិតជាស្ងាតខ្លាំង បើប្រៀបធៀបកាលនាង មិនទាន់ស្រកគីឡូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា តារាសម្ដែងរូបនេះបាននិយាយថា ក្នុងរយៈពេល ៧ ថ្ងៃ នាងស្រកបាន ៦ គីឡូក្រាម ដោយសាររបបអាហារបែបវិទ្យាសាស្ត្រ ក្នុងការកាត់បន្ថយជាតិខ្លាញ់ ដែលបានផឹកទឹកខ្មេះប៉ោម មួយកែវនៅពេលព្រឹក ដោយលាយទឹក មានជាតិdetox លាយជាមួយក្រូចឆ្មា ឬផ្លែល្ហុងចូលទៅក្នុងអាហាររបស់នាង ដែលវិធីសាស្រ្តនេះ ពិតជាបានផលមែន ត្រឹមតែប៉ុន្មានថ្ងៃ រូបនាងស្រកបានគីឡូច្រើនគួរសមដូច្នេះដែរ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]