វៀតណាម ៖ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងលើបណ្តាញសង្គម ក្រោយបង្ហាញមុខ តារាស្រីវៀតណាមខាងត្បូងម្នាក់ឈ្មោះ Thẩm Thúy Hằng ដែលត្រូវបងប្អូនមួយចំនួនភ័នច្រលំថាជា សិល្បការិនីខ្មែរជំនាន់មុន ដោយ សព្វថ្ងៃ លោកស្រីនៅមានជីវិតនៅឡើយក្នុងវ័យ ៨១ឆ្នាំ ។
ផ្ទុយទៅវិញ ស្រាប់តែដល់ពេលនេះ លោកស្រីត្រូវគេដឹងថា រស់នៅលាក់មុខមាត់ពីកញ្ចក់ទូរទស្សន៍និងបណ្តាញសង្គម ដោយសារតែ មុខមាត់របស់លោកស្រីត្រូវប្រែប្រួល១៨០ដឺក្រេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចាប់តាំងពីឆ្នាំ ១៩៧៥មក លោកស្រីបានបដិសេធ និងច្រានចោល ការចូលរួមក្នុងព្រឹត្តិការណ៍ខ្សែភាពយន្តខ្នាតអន្តរជាតិជាច្រើន ដែលជាហេតុធ្វើឲ្យកេរ្ត៍ឈ្មោះល្បីល្បាញត្រូវបាត់បង់បន្តិចម្តងៗ។ នេះដោយសារតែ មុខមាត់លោកស្រីលែងស្អាតដូចមុន ជាសោកនាដកម្មដ៏ធំបំផុត ដែលជាផលវិបាកនៃការកែសម្ភស្សធ្វើឲ្យផ្ទៃមុខលោកស្រីផ្លាស់ប្តូរ។
មនុស្សម្នាជាច្រើន គិតថា នេះអាចបណ្តាលមកពី ការកែកុនដើម្បីឲ្យសម្រស់នៅតែស្អាតក្មេងជាងវ័យ រីឯប្រភពផ្សេងទៀត បង្ហើបថា រូបនាងបានជួបគ្រោះ.ថ្នាក់អាក្រក់ច.រា.ចរណ៍មួយ ដែលតម្រូវឲ្យខ្លួនត្រូវកែ.កុនផ្ទៃមុខទៅជាបែបនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ Kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]