រាងកាយជាប្រចាំថ្ងៃត្រូវការកាល់ស្យូម ៧០០មិល្លីក្រាម សម្រាប់អ្នកមានអាយុគិតត្រឹមពី ១៩ ទៅ ៦០ឆ្នាំ។ ការទទួលបានសារធាតុកាល់ស្យូមគ្រប់គ្រាន់ អាចធ្វើឲ្យឆ្អឹងមានសុខភាពរឹងមាំមិនងាយជួបបញ្ហាជំងឺពុកឆ្អឹងនៅពេលចាស់ទៅ ហើយសម្រាប់កុមាវិញជួយទ្រទ្រង់ដល់ការលូតលាស់ឆ្អឹងបានល្អ។

ដោយឡែករាងកាយរបស់យើងអាចស្រូបយកសារធាតុកាល់ស្យូមបាន ក៏ត្រូវការជំនួយពីវីតាមីន D ចូលរួមផង​ដែរ។ វត្ដមានវីតាមីន D ជួយឲ្យរាងកាយឆាប់ស្រូបកាល់ស្យូម ក្រោយពេលបំបែកចេញពីប្រព័ន្ធរំលាយអាហារ និងរក្សាទុកក្នុងឆ្អឹង។ រាងកាយរបស់យើងអាចទទួលបាន សារធាតុទាំងពីរនេះ ក្នុងរបបអាហារដែលញ៉ាំជាប្រចាំថ្ងៃ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្ពៃពួយឡេង

ពួយឡេងជាប្រភេទស្ពៃស្លឹកបៃតង ផ្ទុកសារធាតុកាល់ស្យូមច្រើនជាងប្រភេទស្ពៃផ្សេងទៀត។ សារធាតុកាល់ស្យូមនៅ​ក្នុង ស្ពៃពួយឡេងមានចំនួន ២០%នៃបរិមាណស្ពៃ ១០០ក្រាម។ យើងអាចញ៉ាំស្ពៃនេះប្រចាំថ្ងៃបានដើម្បីជំនួយ ដល់សុខភាពឆ្អឹង។ ក្រៅពីកាល់ស្យូម ស្ពៃនេះមានក៏នៅមានផ្ទុកសារធាតុសរសៃ វីតាមីន A ផងដែរ។

២. ទឹកដោះគោស្រស់

ទឹកដោះគោស្រស់គឺជាបណ្ដុំថាមពល និង ប្រភពកាល់ស្យូមយ៉ាងច្រើនបំផុត ដែលរាងកាយត្រូវការ។ សារធាតុកាល់​ស្យូមមានក្នុងទឹកដោះគោ ហើយទឹកដោះគៅក៏មាន​ផ្ទុកវិតាមីន D អាចជំនួយដល់សុខភាព រាប់ពីកុមារ ដល់ មនុស្សចាស់។

៣.ទឹកក្រូចស្រស់

ទឹកក្រូចស្រស់ ដែល​ចម្រាញ់ចេញពីផ្លែក្រូចភ្លាមៗមានផ្ទុកសារធាតុកាល់ស្យូមច្រើន។ ក្រៅពីកាល់ស្យូម នៅមានប្រភេទវីតាមីនផ្សេងទៀត ដូចជា វីតាមីន D C E K ដែលសុទ្ធសឹងតែវីតាមីនជំនួយដល់សុខភាព។ ញ៉ាំទឹកក្រូចស្រស់ជាប្រចាំ យ៉ាងហោច ១កែវចន្លោះពី ១៥០ ទៅ ២០០ មីល្លីលីត្រ ជួយកាត់បន្ថយពីជំងឺពុកឆ្អឹងបាន។

៤.ស៊ុត

ស៊ុតអាហារងាយស្រួលរក មានតម្លៃធូថ្លៃ តែមានអត្ថប្រយោជន៍ច្រើន ពិសេសប្រភេទសារធាតុចិញ្ចឹម វីតាមីន D តែម្ដង។ វីតាមីន D មាននៅក្នុងផ្នែកពណ៌ក្រហមនៃស៊ុត ក្នុងបរិមាណ ស៊ុត១គ្រាប់ មានផ្ទុកវីតាមីន D ចំនួន ៣៧ IU។ ការទទួលបាន វីតាមីន D ច្រើន ធ្វើឲ្យឆ្អឹងកាន់តែមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកកាល់ស្យូមពី​របប​អាហារបានច្រើនផងដែរ។

៥.ត្រីទឹកប្រៃ

ត្រីទឹកប្រៃបីប្រភេទ ដែលមានកម្រិតកាល់ស្យូម និង វិតាមីន D ខ្ពស់ ដូចជា ត្រីសាឌីន ត្រីធូណា និងត្រីសាម៉ុន។ អាហារ៣ប្រភេទនេះមានផ្ទុកសារធាតុចិញ្ចឹម អាចជំនួយដល់សុខភាព ៣៥% សម្រាប់តម្រូវការរាងកាយប្រចាំថ្ងៃក្នុងបរិមានត្រី ១០០ក្រាម។

រាងកាយរបស់យើង រឹងមាំពឹងផ្អែកលើសុខភាពឆ្អឹងទាំងស្រុង។ បើកាលណាសុខភាពឆ្អឹងយើងចុះខ្សោយ នោះរាងកាយក៏ទ្រុឌទ្រោមទៅតាមហ្នឹងដែរ។ ចូរថែរក្សាសុខភាពឆ្អឹងឲ្យរឹងមាំ ជាមួយនឹងរបបអាហារប្រចាំថ្ងៃដើម្បីបង្ការជំងឺពុកឆ្អឹងពេលចាស់ទៅ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]