ភ្នំពេញ៖ កញ្ញា ឌី បញ្ញាវិមាលា ជាយុវតីដំបូងគេដែលក្លាយជាបវរកញ្ញា Miss Teen International Cambodia។ ពិតណាស់ បើទោះបីនាងនៅវ័យក្មេងអាយុទើបតែ១៥ឆ្នាំ ប៉ុន្តែសមត្ថភាព ទេពកោសល្យ និងចំណេះដឹងនាងល្អខ្លាំងតែម្ដង។ ម្យ៉ាងនាងមានរូបសម្ផស្សស្រស់ស្អាត ព្រមទាំងរូបរាងស្អាត ហើយនឹងមានកម្ពស់ខ្ពស់ល្អផងដែរ។ 

យ៉ាងណាមិញ បន្ទាប់ពីគ្រងតំណែង Miss Teen International Cambodia កញ្ញា ឌី បញ្ញាវិមាលា ពិតជាខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួន ដើម្បីត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត គេដឹងថានាងក៏មមាញឹកនឹងការសិក្សាក៏ដូចជាការងារសិល្បៈមួយចំនួនដូចជា ថតរឿងអប់រំខ្លី ថតម៉ូត និងថតស្ពតពាណិជ្ជកម្មជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទន្ទឹមនឹងរង់ចាំថ្ងៃចេញទៅប្រកួតលើឆាកអន្តរជាតិខិតជិតនឹងមកដល់ ថ្មីៗនេះកញ្ញា ឌី បញ្ញាវិមាលា បានបង្ហាញឈុតតំណាងជាតិ ដែលត្រៀមយកទៅប្រកួតក្នុងកម្មវិធី Miss Teen International។ ដោយឈុតតំណាងជាតិរបស់នាង មានឈ្មោះ « អប្សរស្រីនៃល្ខោនស្បែកធំ» ស្បែកធំជាទស្សនីយភាពប្រភេទស្រមោល​ ដែលបានមកពីការចម្លាក់លើស្បែកគោដែលដាប់ទម្លុះ​ ចម្លាក់ក្បាច់ដែលជាប្រភេទបែ​បគំនូរបុរាណខ្មែរ។ ខោនស្រមោលស្បែកធំត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិនៅថ្ងៃ ២៥ ខែ វិច្ឆិកាឆ្នាំ២០០៥របស់អង្គការUNESCO។ សិល្បៈល្ខោនស្រមោលស្បែកធំ​ ជាប្រភេទសិល្បៈសក្ការ:​ ព្រះទម្រង់នេះមានសម្ដែងតែរឿងរាមកេរ្ដិ៍មួយតែប៉ុណ្ណោះ​ ដែលជាទេវកថាបង្ហាញពីមហាទ្ធិឫទ្ធិព្រះរាមជាអវតារបស់ព្រះនរាយណ៍​ ហើយនឹងមិនមានសម្ដែងអ្វីក្រៅពីរឿងនេះឡើយ។ ឈុតនេះចង់បង្ហាញពីសម្បត្តិជាតិមួយអំពីល្ខោនស្រមោលស្បែកនេះឯង។ សព្វថ្ងៃយើងក៏ពុំសូវឃើញនូវការសម្ដែងនេះជារឿយៗទាល់តែសោះ៕

ដំឡើដោយ​៖ Dara Piseth 

គូររូបដោយ​៖ Vasna soeung

កាត់ដេរដោយ៖ ​Den Dano នាវតី​ សំអាងការ

ថតដោយ៖ M I R R O R S T U D I O

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]