តៃវ៉ាន់៖​ ថ្មីៗនេះ តារាសម្ដែង លោក Vic Chou បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល ក្រោយពីបានចែករំលែកពីរឿងរ៉ាវនៅក្នុងក្រុមគ្រួសាររបស់លោក ពេលចូលរួមកម្មវិធីមួយ។

ក្នុងនោះដែរ តារាសម្តែងរូបនេះ បានលើកឡើងថា រូបលោកគេងតែម្នាក់ឯង ចំណែកឯ ភរិយារបស់លោកវិញ បានទៅគេង ជាមួយនឹងកូនស្រីរបស់អ្នកទាំងពីរ ដោយសារតែរូបលោក ស្រមុកខ្លាំង ដែលអាចប៉ះពាល់ដល់ដំណេករបស់ប្រពន្ធកូនរបស់ខ្លួន។ ជាពិសេស លោក Vic Chou ក៏បានបន្តថា ជារៀងរាល់ព្រឹក លោកតែងតែជួយប្រពន្ធធ្វើអនាម័យផ្ទាល់ខ្លួនឱ្យកូន លេងជាមួយកូនមួយសន្ទុះ បន្ទាប់មកទៅញ៉ាំអាហារពេលព្រឹកជាមួយកូន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅពេលដែល សួរអំពីទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកទាំងពីរ លោក Vic Chou បាននិយាយថា រូបលោក និងភរិយា ក៏ដូចគូស្នេហ៍ដទៃទៀតដែរ ជួនកាល ពួកគេឈ្លោះប្រកែកគ្នា ប៉ុន្តែអ្នកទាំងពីរតែងតែគោរព គ្នាទៅវិញទៅមក។ ខណៈនៅពេលណាដែលលោកមានភាពតានតឹង តារាប្រុសរូបនេះ តែងតែរកបន្ទប់មួយទៀត សម្រាប់អ្នកទាំងពីរ ដើម្បីចៀសវាងការទាក់ទងគ្នា ហើយបន្ទាប់មកនៅពេលដែលបានស្ងប់រៀងខ្លួនមក ពួកគេក៏បានផ្សារភ្ជាប់ទំនាក់ទំនងល្អឡើងវិញ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Vic Chou
Vic Chou
Vic Chou
Vic Chou
Vic Chou
Vic Chou
Vic Chou
Vic Chou និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]