ចិន៖ ថ្មីៗនេះ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា អតីតស្វាមីតារាស្រី Barbie Hsu លោក Wang Xiaofei ព្រមទាំងនារីដែលត្រូវបានគេសង្ស័យថាជាគូស្នេហ៍ថ្មីរបស់លោក ត្រូវបានគេមើលឃើញពីការធ្វើដំណើរជាមួយគ្នាជាបន្តបន្ទាប់ នៅទីក្រុង Chongqing ។
ប៉ុន្តែ ការបង្ហាញរបស់អ្នកទាំងពីរលើកនេះ ហាក់ដូចជារក្សាគម្លាតឃ្លាតឆ្ងាយពីគ្នា ហើយក៏មិនបានស្លៀកសម្លៀកបំពាក់ដូចគ្នានោះទេ។ ជាពិសេស កាលពីប៉ុន្មានថ្ងៃមុន អ្នកទាំងពីរ ក៏ត្រូវបានគេចាប់យករូបភាព នៅពេលដែលបានចេញកម្សាន្តជាមួយគ្នាយ៉ាងរីករាយ ព្រមទាំងមានមិត្តភក្តិជាច្រើនទៀតបានចូលរួមក្នុងដំណើរកម្សាន្តមួយនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណា ដើម្បីបញ្ចៀសពីការចាប់អារម្មណ៍ពីសារព័ត៌មាន លោក Wang Xiaofei ក៏បានបង្ហាញអាកប្បកិរិយាបែបឃ្លាតឆ្ងាយ មិននិយាយស្តី។ ថ្វីត្បិតតែអ្នកទាំងពីរណមិនសូវទាក់ទងគ្នាខ្លាំងពេលនៅជាមួយគ្នាក៏ដោយ ប៉ុន្តែមហាជនជាច្រើនបានលើកឡើងថា រូបលោកតែងតែយកចិត្តទុកដាក់ ចំពោះនាងជាក់ជាមិនខាន៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]