ថៃ៖ ពិតណាស់ គ្មានការជួបជុំណាដែលថាមិនបែក គ្រាន់តែកើតឡើងក្នុងហេតុផលផ្សេងៗគ្នាប៉ុណ្ណោះ ហើយគ្រប់គ្នាក៏មិនអាចនៅជាប់គាំងជាមួយនឹងបញ្ហាដែលបានកើតមានឡើងនោះទេ។ ជាក់ស្ដែង បើក្រលេកមើល តារាស្រីថៃ នាង Bella Ranee ដែលបានបែកបាក់ស្នេហាដែលខំសាងមករហូតជាង១០ឆ្នាំ ក៏នៅតែរក្សាជំហរថែមទាំងបន្តទៅមុខបានយ៉ាងរហ័ស។
ម៉្យាងវិញទៀត បើយើងងាកមកមើល អំពីរូបសម្រស់របស់នាងវិញ ឃើញថារឹតតែស្រស់ស្អាត មិនធ្វើឲ្យខ្លួនសោកសៅឡើយ តាំងពីមុខមាត់ រាងរូវសម្បុរសាច់សខ្ចី មិនថានាងស្លៀកអី ក៏នៅតែស្អាត ហ្វេនៗទប់ចិត្តនឹងសរសើរមិនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ដូចមហាជនភាគច្រើនបានដឹងថា ថា លោក Weir ដែលជាអតីតសង្សា Bella ទើបតែរៀបការហើយថ្មីៗ ខណៈដែលហ្វេនៗក៏សង្គេតឃើញ Bella កាន់តែមានសម្រស់ស្រស់ស្អាត ស្រស់ថ្លា ថែមទាំងហាក់សប្បាយចិត្តរីករាយជាងមុនទៀត។ ជាក់ស្ដែង ដូចរូបភាពដែល Bella បានបង្ហោះថ្មីៗនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងកាយវិការរស់រវើក ទឹកមុខញញឹមប្រិមប្រិយគួរឲ្យស្រលាញ់មែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]