ថៃ៖ ធ្វើឲ្យមហាជនជាច្រើនងាកមកចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើ​ករណី​របស់​ អ្នកស្រី Panida ដែលត្រូវបានគេស្គាល់ថា ជាម្ដាយរបស់តារាស្រី Tangmo នៅពេលដែលបានចេញមករៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន ក្រោយពីកូនស្រីទទួលម.រ.ណ.ភាព ជិត ៥ខែទៅនេះ។

ក្នុងនោះដែរ អ្នកស្រីក៏បានបើក​ចំហពី​រឿង​ផ្សេង​ៗ​ទៀត ទាំង​រឿង​ផ្ទះរបស់ Tangmo ​ថា​អាច​មាន​គម្រោង​លក់​ ទៀតផង។ យ៉ាងណាមិញ អ្នកម្តាយរបស់ តារាស្រី Tangmo ​បញ្ជាក់ពីវត្ថុ​មាន​តម្លៃ​ទាំង​អស់ ទាំងផ្ទះ និងឡាន របស់នាង​ត្រូវ​បាន​ប្រគល់​ជូន​ម្ដាយ និងបាន​ផ្ទេរ​ទៅ​ឈ្មោះ​របស់ម្តាយនាងរួចរាល់ហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នៅពេលដែលមានការសាកសួរ ថាតើផ្ទះរបស់ Tangmo នឹងរក្សាទុកឬលក់ដែរឬយ៉ាងណានោះ អ្នកម្ដាយរបស់នាង ក៏​បាន​លាតត្រដាងថា ឲ្យ Anna ជាអ្នកជួយ ព្រោះអ្នកស្រីមិនដឹងពីរឿងរ៉ាវ ដើម្បីដោះស្រាយរឿងនេះទេ។ ម៉្យាងវិញទៀត អ្នកស្រីក៏បានលើកឡើងថា ខ្លួនពិតជា​ស្មោះ​ត្រង់​នឹង​កូនៗ​របស់អ្នកស្រី ព្រមទាំង​ ​រក​អ្នក​បច្ចេកទេសដើម្បីរៀបចំឡើងវិញ ​ឲ្យ​កាន់តែ​ស្អាត ព្រោះបើចង់​លក់ ​វា​នឹង​បាន​តម្លៃ​ខ្ពស់​ជាង​ពេល​ដែល​ទិញ​ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Tangmo
Tangmo
Tangmo
Tangmo
Tangmo
ម្ដាយ Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]