ការពេញនិយមនៃស្មាតហ្វូនលំដាប់ថវិកានៅក្នុងទីផ្សារកម្ពុជាយើង មានតម្រូវច្រើន ជាពិសេសសម្រាប់យុរវវ័យដែលកំពុងសិក្សា ក៏ដូចអ្នកនៅតាមបណ្តាខេត្ត។ កាលពីឆ្នាំទៅ realme C11 គឺលក់ដាច់ខ្លាំង ទទួលបានការគាំទ្រច្រើន ដូចនេះ realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនជាងគេលើពិភពលោក ថ្ងៃនេះបានប្រកាសជាផ្លូវការនូវ ស្មាតហ្វូនលំដាប់ថវិកាដែលពេញនិយមបំផុតរបស់ខ្លួនគឺ realme C30 នៅក្នុងទីផ្សារកម្ពុជាយើង ដែលមានមានរាងស្អាតទាក់ភ្នែក ជាមួយតម្លៃមិនគួរឲ្យជឿត្រឹមតែ ១១៩ ដុល្លារ ។ realme C30 មានលក្ខណៈសម្បត្តិ និងសមត្ថភាពលើសពីតម្លៃរបស់វា ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់វ័យក្មេង ភ្ជាប់មកជាមួយ ការរចនាទាន់សម័យស៊ុមរាងជ្រុងសំប៉ែត អេក្រង់ច្បាស់ 6.5" HD+, ថាមពលថ្មធំ 5000mAh, បន្ទះឈីបខ្លាំង Unisoc T612 និងអង្គផ្ទុកទិន្ន័យល្បឿនលឿន UFS 2.2 ។
![](https://s9.kh1.co/95/95acf384ecc9787d5e13f2c3d3eb6a8e892f3212.jpg)
ការវិវឌ្ឍន៍ថ្មីនៃការរចនាទូរស័ព្ទថវិកាដែលមានស៊ុមជ្រុងរាបស្មើ
realme C30 មកជាមួយការរចនាថ្មីស្រឡាង ដែលមើលទៅខុសប្លែកទាំងស្រុងពីស៊េរី realme C11។ realme C30 មានការរចនាថ្មីដែលមានស៊ុមរាងសំប៉ែតដូច iPhone 13 ហើយនេះក៏ជាលើកដំបូង ដែលយើងឃើញការរចនាបែបនេះ សម្រាប់ស្មាតហ្វូនកម្រិតថវិកាក្រោម ១២០ ដុល្លារ។ ខ្នងខាងក្រោយវា មានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យ ឬអាចមើលទៅដូចជាវ៉ាលី ពិតជាប្លែកភ្នែកម៉្យាងដែរ ហើយបំផុសឡើងកាមេរ៉ា ១ គ្រាប់យ៉ាងធំ។ ចំណែកឯពណ៌របស់ realme C30 គឺកាន់តែស្រស់ស្អារ ដែលមាន ៣ ជម្រើសពណ៌គឺ ខ្មៅ, ខៀវ និងបៃតង។
![](https://s9.kh1.co/c0/c06bdd3f63284ee26d4c735b72b471dcdaeb630e.jpg)
កម្លាំងម៉ាស៊ីនខ្លាំងដំណើរការដោយ Unisoc T612 និងបទពិសោធន៍ថ្មីនៃដំណើរការដ៏រលូន
realme C30 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C30 មានអង្គផ្ទុក 2GB + 32GB ដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាបំពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ និងផ្តល់បទពិសោធន៍កាន់តែរលូនជាង ស្មាតហ្វូនជំនាន់មុន។ អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ផងដែរគឺ លឿនជាង 300% ធៀបនឹងគូប្រជែងសម្រាប់ការទាញយក និងធ្វើឱ្យកម្មវិធីដំណើរការ បើធៀបនឹងស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា។
![](https://s9.kh1.co/5c/5c816f4eee07116b7fb18efa61c6b19c4e169a52.jpg)
បទពិសោធន៍ដ៏អស្ចារ្យជាមួយថាមពលថ្មធំ និងអេក្រង់ច្បាស់
បើនិយាយពីថាមពលថ្មវិញ realme C30 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន ១.៥ម៉ោង ស្តាប់ចម្រៀង ៤.៥ម៉ោង និយាយទូរសព្ទបាន ២.៣ម៉ោង និងអាច Standby បាន ៤៥.៣មោ៉ង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C30 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ មើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក ។ realme C30 បំពាក់កាមេរ៉ា 8MP ដែលអាចចាប់យករូបភាពច្បាស់ HDR Mode និងមានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់។ realme C30 ដំណើរការដោយ realme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន។
![](https://s9.kh1.co/15/1566a9fd5b32daf6c70f70fecc6c6cb990178c14.jpg)
ព្រឹត្តិការណ៍ដ៏ធំសម្រាប់យុវវ័យ realme k’dance
នៅថ្ងៃទី ២៤ កក្កដា នៅឯ CKCC realme នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់យុវវ័យដែលស្របតាមគោលគំនិតរបស់ realme youth culture “ Dare to Leap ហ៊ានឆ្ពោះទៅមុខ” ដោយមានការប្រកួតរាំ k’dance និង The Fashion show ព្រមទាំងមានក្រុមរាំអាជីពចូលរួមផងដែរ។ កុំភ្លេចតាមដាន realme official Facebook Page សម្រាប់ព័ត៌មានបន្ថែម៕
![](https://s9.kh1.co/3f/3f0f8d708aca758a86df22d6f8fa41ef2bfa6ff5.jpg)
![](https://s9.kh1.co/0c/0c06c0e6a87b969990ae0c181bd300fff7e04626.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]