ភ្នំពេញ៖ ធានាល្អមើលទាំងក្នុងសាច់រឿង និងទាំងក្រៅសាច់រឿងតែម្តង សម្រាប់រឿង «លោកប៉ាមហាកូរ» ដោយតួអង្គប៉ាសម្តែងដោយ តារាជើងចាស់ ទេព រិន្ទដារ៉ូ និងតួអង្គកូនសម្តែងដោយ លោក ប្រុសខួច ដែលរឿងមួយនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ។ 

រឿង «លោកប៉ាមហាកូរ» 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈវីដេអូ Trailer ទស្សនិកជនប្រាកដជាបានជ្រាបហើយថា សាច់រឿងនិយាយពីប៉ាកូន ដែលតែងតែឈ្លោះប្រកែកគ្នា បង្កើតបានទៅជាឈុតឆាកកំប្លុកកំប្លែង។ ជាក់ស្តែងមិនត្រឹមតែនៅក្នុងសាច់នោះទេ សូម្បីតែក្រៅឆាកក៏ស្និទ្ធស្នាលនឹងគ្នា និយាយលេងសើចជាមួយគ្នាទៅវិញទៅមក ដូចប៉ាកូនមែនទែនអ៊ីចឹង។ 

រឿង «លោកប៉ាមហាកូរ» 

បើចង់ជ្រាបកាន់តែច្បាស់ថាប៉ាកូនស្និទ្ធស្នាលគ្នាដល់កម្រិតណា និងមានអារម្មណ៍យ៉ាងដូចម្តេចខ្លះ ដែលបានមកសម្តែងរឿងនេះជាមួយគ្នា សូមទស្សនាវីដេអូខាងក្រោមនេះ៖

រឿង «លោកប៉ាមហាកូរ» នឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ៕

កុំភ្លេចទៅទស្សនាទាំងអស់គ្នាណា៎!!

រឿង «លោកប៉ាមហាកូរ» 
រឿង «លោកប៉ាមហាកូរ» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]