បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន Daily Mail ស្រាប់តែបានបង្ហាញថា តារាស្រី Kylie Jenner បែរជាត្រូវបានអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន រិះគន់យ៉ាងខ្លាំង ចំពោះការធ្វើដំណើររបស់នាង តាមយន្តហោះ ទៅវិញ។
នៅក្នុងនោះដែរ បានឲ្យដឹងថា ការធ្វើដំណើរតាមរយៈយន្តហោះនេះ គឺមានរយៈពេល ១២ នាទី សម្រាប់ចម្ងាយត្រឹមតែ ជាង ៤០ គីឡូម៉ែត្រតែប៉ុណ្ណោះ ដោយបានជិះយន្តហោះពីទីក្រុង Van Nuys ,Los Angeles ទៅកាន់ទីក្រុង Camarillo, Ventura រដ្ឋកាលីហ្វ័រញ៉ា។ ខណៈដែលមានការលើកឡើងថា ប្រសិនបើតារារូបនេះណធ្វើដំណើរតាមរថយន្តពីផ្ទះរបស់នាងនៅ Hidden Hills ទៅកាន់ Camarillo នោះវានឹងចំណាយពេលត្រឹមតែ ៣៩ នាទីប៉ុណ្ណោះ ប្រសិនបើមិនមានការកកស្ទះចរាចរណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកជំនាញក៏និយាយទៀតថា តម្លៃប្រេងសម្រាប់ការធ្វើដំណើររបស់ Kylie លើកនេះត្រូវចំណាយប្រហែល ១៦០០ ដុល្លារ តែបើនាងប្រើយន្តហោះឯកជន តួលេខអាចនឹងឡើងដល់ ៧ ២០០ ដុល្លារថែមទៀត។
ក្នុងនោះដែរ Kylie Jenner ទទួលបានការរិះគន់ជាច្រើន ពីសង្គមអនឡាញ ដោយអ្នកទាំងនោះបានចាត់ទុកនាងថាជា «ឧ.ក្រិ.ដ្ឋ.ជ.នអាកាសធាតុ» សម្រាប់ការប្រើប្រាស់យន្តហោះ ក្នុងការធ្វើដំណើររយៈពេលខ្លី ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]