ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ នេះ ផ្សារទំនើប ស៊ីធីខនន័រ (City Corner Market) បានធ្វើការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយនឹងការដាក់បង្ហាញនូវផលិតផលប្រើប្រាស់ថ្មីៗជាច្រើនមុខ។ ផ្សារទំនើប ស៊ីធីខនន័រ មានទីតាំងស្ថិតនៅក្នុងដីឡូតិ៍លេខ ៧៨៩ ផ្លូវតាំងក្រសាំង ឃុំចំការឪឡឹក សង្កាត់កាកាបទី​២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយនៅក្នុងឱកាសនៃការបានបើកដំណើរការជាផ្លូវការនេះ ក៏មានមុខទំនិញប្រើប្រាស់ជាច្រើនប្រភេទដែលមានការបញ្ចុះតម្លៃផងដែរ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយទីតាំងដ៏មានសក្តានុពលជាប់ទៅនឹងផ្លូវធំមួយនេះ (ទីតាំងនៅមុខខ្លោងទ្វារវត្ត តាំងក្រសាំងខាងជើង) ផ្សារទំនើប ស៊ីធីខនន័រ បាននាំយកផលិតផលម៉ាកល្បីៗជាច្រើន មិនថាក្នុងស្រុក ក៏ដូចជាក្រៅស្រុក ជាមួយនឹងគ្រឿងបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ ដែលផ្តល់ជូនសេវាកម្មកាន់តែប្រសើរ ធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលជាងមុន។

មួយវិញទៀត នៅពេលដែលលោកអ្នកបានអញ្ជើញមកដល់ផ្សារទំនើប ស៊ីធីខនន័រ អ្នកនឹងមិនខកបំណងឡើយ ពីព្រោះមានការផ្តល់ជូនពិសេសជាមួយប្រូម៉ូសិនរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២។ ដោយអតិថិជនអាចរកជាវទំនិញជាច្រើនរយមុខ ជាមួយការលក់បញ្ចុះតំលៃចាប់ពី ២០% រហូតដល់ ៥០% ព្រមទាំងទទួលបាននូវកាដូជាច្រើនថែមទៀតផង។  

នៅចាំដល់ណាទៀត តោះកុំនៅបង្អង់យូរ ក្នុងឱកាសនៃការបើកសម្ពោធផ្សារទំនើប ស៊ីធីខនន័រ ជាផ្លូវការនេះ ក៏ដូចជាអបអរសាទរទៅដល់អតិថិជនទាំងអស់ លោកអ្នកនឹងទទួលបាននូវភាពរីករាយក្នុងការទិញទំនិញបញ្ចុះតម្លៃកប់ៗតែម្តងចាប់ពីថ្ងៃនេះតទៅ៕  

ទីតាំង៖ ដីឡូតិ៍លេខ ៧៨៩ ផ្លូវតាំងក្រសាំង ឃុំចំការឪឡឹក សង្កាត់កាកាបទី​២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទីតាំងនៅមុខខ្លោងទ្វារវត្ត តាំងក្រសាំង ខាងជើង)។ផែនទី:https://goo.gl/maps/Ey99xNDGx6Kfoe4g6សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក៖ https://www.facebook.com/citycorner337ទំនាក់ទំនងលេខទូរស័ព្ទ៖ 069 345 999 / 011 896 287  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]