រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា អតីតពិធីការិនី គឹម លីហ្សា បានដកឃ្លាពីវិថីសិល្បៈ ចាប់តាំងពីបានរៀបការជាមួយស្វាមី ហើយត្រូវបន្តរស់នៅទឹកដីប្រទេសអូស្ត្រាលី ទន្ទឹមនឹងជីវិតរស់នៅក្រៅប្រទេស មហាជនរំពឹងថា ជីវិតឯកជនរបស់រូបនាង ប្រាកដជាមានក្តីសុខខ្លាំង។
ផ្ទុយទៅវិញ រូបនាងបានបញ្ជាក់ច្បាស់ៗ នៅក្នុងកម្មវិធី V confession ពីស្ថានភាពដែលត្រូវឆ្លងកាត់រយៈពេល៤ឆ្នាំតែម្នាក់ឯង នៅក្រៅប្រទេសស្តាប់ហើយ ធ្វើឲ្យគេឯងក្តុកក្តួលខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង រូបនាងត្រូវរស់នៅផ្ទះមួយតែម្នាក់ឯង ព្រោះស្វាមីត្រូវធ្វើការនៅរដ្ឋដែលឆ្ងាយ ១ខែមកផ្ទះបានតែ១សប្តាហ៍ប៉ុណ្ណោះ លើសពីនេះទៅទៀត រូបនាងក៏មានផ្ទៃពោះ ខ្លួនក៏មានជំងឺហឺតប្រចាំកាយ សូម្បីតែដល់ថ្ងៃឈឺពោះសម្រាលកូន ត្រូវបើកឡានទាំងឈឺពោះទៅពេទ្យតែម្នាក់ឯង ព្រោះស្វាមីមកមិនទាន់។
រីឯក្រោយសម្រាលកូនហើយនោះ សម្រាកនៅមន្ទីរពេទ្យបានតែ១អាទិត្យ ត្រូវត្រឡប់មកផ្ទះ មើលថែកូនប្រុសតូចតែម្នាក់ឯង ដាំបាយធ្វើម្ហូបសម្រាប់ផ្ទាល់ខ្លួន ខណៈរូបនាងជាស្ត្រីដែលសម្រាលកូនដោយសារវះកាត់ ហើយជាមនុស្សដែលប្រតិកម្មនឹងថ្នាំសាស្ត្រ ធ្វើឲ្យមុខរបួ.សឈឺខ្លាំង កម្លាំងកាយក៏គ្មាន កម្លាំងចិត្តក៏គ្មាន និយាយបណ្តើរធ្វើឲ្យរូបនាងអួលដើមកបណ្តើរ មិនសមណាជីវិតធ្លាក់ដល់ចំណុចនោះទាល់តែសោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]