បរទេស៖ អ្នកគាំទ្រ BTS ក្មេងជំទង់ឥណ្ឌា ៨ នាក់ថ្មីៗនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការងប់ងល់របស់ពួកគេជាមួយនឹងក្រុមចម្រៀង K-Pop មួយនេះ នេះតាមអត្ថបទមួយរបស់ Ahmedabad Mirror ដែលកើតឡើងក្នុងតំបន់ Ahmedabad ត្រូវបាននាំយកទៅផ្នែកចិត្តសាស្រ្តនៃមន្ទីរពេទ្យ Shalby ក្នុងរយៈពេលត្រឹមតែដប់ថ្ងៃ។

លើសពីនេះ ក្នុងការឈានមកដល់អាការៈធ្ងន់ធ្ងរបែបនេះ ពួកគេទំនងជាបានស្តាប់ K-Pop ពី ៨ ទៅ ១០ ម៉ោងក្នុងមួយថ្ងៃ ហើយក្នុងករណីដ៏ធ្ងន់ធ្ងរមួយទៀត «អ្នកជម្ងឺញៀនខ្លាំងណាស់ រហូតនាងនៅជាប់ក្នុងបន្ទប់ ដោយបដិសេធមិនបរិភោគ ឬ​គេង​ឱ្យ​បាន​ត្រឹម​ត្រូវ ហើយ​ចំណាយ​ពេល​ពេញ​លេញ​ស្តាប់​តន្ត្រី BTS ទាំង​នៅ​លើ​ទូរសព្ទ ឬ​កុំព្យូទ័រ​យួរ​ដៃ​របស់​ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោតឪពុកម្តាយមានការព្រួយបារម្មណ៍ នៅពេលដែលការគិតមមៃនេះ នាំឱ្យក្មេងស្រីលួចលុយដើម្បីទិញសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ថ្លៃៗ ស្រដៀងនឹងអ្វីដែល BTS ស្លៀក។ នាងថែមទាំងត្រូវបានគេចោទប្រកាន់ថាមានគម្រោងរត់ទៅកូរ៉េខាងត្បូងជាមួយនឹងគម្រោងរៀបការជាមួយសមាជិកម្នាក់។

ជាមួយនឹងឧទាហរណ៍ធ្ងន់ធ្ងរមួយទៀត ក្មេងស្រីម្នាក់ត្រូវបានគេរាយការណ៍ថាបានព្យាយាមធ្វើអត្តឃាតដោយលេបថ្នាំ បន្ទាប់ពីឪពុកម្តាយរបស់នាងបាននាំនាងទៅអ្នកប្រឹក្សាដើម្បី «កម្ចាត់ការងប់ងល់ BTS របស់នាង»។

យ៉ាងណាមិញ បើតាមលោកវេជ្ជបណ្ឌិត Kalrav Mistry ប្រធាននាយកដ្ឋានចិត្តសាស្ត្រនៅមន្ទីរពេទ្យ Shalby បាននិយាយថា ករណីនៃ «ការគិតមមៃ BTS» ដែលតម្រូវឱ្យមានការព្យាបាលផ្លូវចិត្តបាននិងកំពុងកើនឡើងក្នុងរយៈពេល 3 ទៅ 4 ខែចុងក្រោយនេះ។

ជាក់ស្តែង លោកបានបន្ថែមទៀតថា ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ គេបានទទួលករណីចំនួន ៨ ហើយនេះ គឺជាដល់ចំណុចមួយភ្លើងក្រហមដែលមិនគួរត្រូវបានអើពើ ដែលអ្នកជំងឺភាគច្រើនស្ថិតក្នុងក្រុមអាយុពី ១៣ ទៅ ២២ ឆ្នាំ ដោយក្នុងការជាខក្ខណៈ ងងឹតងងុល ដោយទទួលយករបៀបរស់នៅបែប Rockstar ជាមួយនឹងចង់ប្រើប្រាស់ សម្លៀកបំពាក់ថ្លៃៗ ។ 

យើងសង្ឃឹមថាក្មេងជំទង់ជាច្រើន ជាពិសេសមិត្តនារី សូមប្រើប្រាស់មធ្យោបាយក្នុងការស្រលាញ់ ក៏ដូចជាគោរពអាយដលរបស់ពួកគេក្នុងផ្លូវ វិជ្ជមាន ក៏ដូចជាការលើកទឹកចិត្ត ព្រោះគ្មាននរណាម្នាក់មានអារម្មណ៍ថាមានសម្ពាធក្នុងការទទួលយកស្នេហារបស់ពួកគេចំពោះក្រុមអាយដលរបស់ពួកគេ ដល់កម្រិតខ្លាំងបែបនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖


BTS
BTS
BTS
BTS
BTS
BTS

ប្រភព៖ Koreaboo

អត្ថបទនេះរួមបញ្ចូលការពិពណ៌នាអំពីការធ្វើអត្តឃាត ឬគ្រោះថ្នាក់ខ្លួនឯង ដែលអាចរំខានអ្នកអានមួយចំនួន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]