កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីល្បី Song Hye Kyo បានបង្ហាញពីសកម្មភាពជាច្រើន ដែលធ្វើឲ្យហ្វេនៗគ្រប់គ្នាចាប់អារម្មណ៍ មិនថាការរៀបចំខ្លួន បង្ហាញសម្រស់ប្រណីត ឬជារឿងរ៉ាវផ្ទាល់ខ្លួននោះឡើយ។

ជាពិសេស ថ្មីៗនេះ តារាស្រីរូបនេះ ត្រូវបានខាងប្រភពបរទេសមួយ បានលើកឡើងថា រូបនាងបានលក់ផ្ទះ របស់ខ្លួនមួយកន្លែង នៅ Samseong-dong, Seoul ដែលធ្វើឲ្យនាង ទទួលបានប្រាក់ចំណេញប្រហែល ២,៩ ពាន់លានវ៉ុន (ប្រហែល ២,២ លានដុល្លារ) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ផ្ទះរបស់នាងមួយនេះ ត្រូវបានគេដឹងថា មានផ្ទៃដីសរុបប្រមាណ ៤៥៤ ម៉ែត្រការ៉េ ចំណែកតំបន់សំណង់ផ្ទះ ប្រហែល ៣០៣ ម៉ែត្រការ៉េ ដែលអចលនទ្រព្យនេះ ត្រូវបានលក់ក្នុងតម្លៃ ៧,៩ ពាន់លានវ៉ុន (ប្រហែល ៦លានដុល្លារ)៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]