ភ្នំពេញ៖ កម្មវិធី Miss Preteen International Cambodia ២០២២ ជាឆ្នាំដំបូងដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ ពិតណាស់ ថ្មីៗនេះ ពីកម្មវិធីក៏បានស្វែងរកបេក្ខនារីជាច្រើនរូប ដើម្បីចូលរួមប្រកួតបង្ហាញសមត្ថភាព ចំណេះដឹង ភាពក្លាហាន និងសម្រស់ផងដែរ។ដោយបេក្ខនារីតម្រូវឲ្យមានអាយុ ចាប់ពី ​១១ឆ្នាំ​ ដល់១៤ឆ្នាំ ព្រមទាំងមានកម្ពស់ចាប់ពី ១៥២cm ឡើងទៅ។ 

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះកម្មវិធី Miss Preteen International Cambodia 2022 បើកវគ្គប្រកួតស្វែងរកបេក្ខនារីជើងខ្លាំង ដែលសាកសមនឹងទទួលមកុដ ក្លាយជាម្ចាស់ជ័យលាភីតំណាងឲ្យកម្មវិធីបវរកញ្ញាយុវតីអន្តរជាតិកម្ពុជាផងដែរ។ ក្នុងនោះដែរ ទោះបីបេក្ខនារីនៅវ័យក្មេង ប៉ុន្តែសម្រស់ស្អាត មានភាពឆ្លាតវ័យ ហើយក្លាហានទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយបើកការប្រការអស់ជាច្រើនសប្ដាហ៍ កាលពីយប់មិញ ត្រូវនឹងថ្ងៃទី ២១​ ខែ កក្កដា ឆ្នាំ ២០២២​ ឈានដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ។ ដោយម្ចាស់ជ័យលាភីឯក បានទៅលើយុវតី ឃឿន ប៉ូលីកា អាយុ ១៤ឆ្នាំ ដែលនាងមានលេខសម្គាល់ខ្លួន០៤។ ហើយក៏ចូលរួមអបអរសាទរទៅកាន់នាង ដែលនឹងក្លាយជាបវរកញ្ញាយុវតីអន្តរជាតិដំបូងគេផងដែរ៕ 

ប្រភពរូបភាព៖ Vemean Roth 

សូមទស្សនារូបភាពខាងក្រោម៖

Miss Preteen International Cambodia 2022

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]