តៃវ៉ាន់៖ ថ្មីៗនេះ ស្រាប់តែធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយកម្សាន្តមួយចំនួន បានបង្ហាញពីពាក្យចចាមអារ៉ាមថា តារាស្រី Barbie Hsu កំពុងតែមានផ្ទៃពោះពីរខែ ព្រោះ ក្នុងពេលដែលបញ្ជាក់ពីការរៀបការជាថ្មីជាមួយលោក DJ Koo រូបនាងបានប្រកាសថា នឹងមិនមានកូនឲ្យស្វាមីថ្មីឡើយ។

ក្រៅពីនេះដែរ តារាស្រី Barbie Hsu មានអាយុ ៤៦ ឆ្នាំនៅឆ្នាំនេះ ដែលការមានផ្ទៃពោះ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់នាង។ ជាពិសេស ងាកមកចាប់អារម្មណ៍ កាលពីពេលដែលនាងសម្រាលកូនទីពីរ តារាស្រីរូបនេះ ស្ទើរតែមិនអាចយកជីវិតមកវិញបាន ​​ដោយសារ​តែ ជំ.ងឺ.​ឆ្កួ.ត.​ជ្រូ.ក។ ហើយទោះបីជានាងអាចឆ្លងផុតក៏ដោយ តែមកទល់ពេលនេះ នាងនៅតែត្រូវលេបថ្នាំជាប្រចាំ ដើម្បីកុំឲ្យជំ.ងឺរើឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈ​កម្មវិធី​ចម្រុះ​មួយ​ក្នុង​ប្រទេស​កូរ៉េ លោក DJ Koo ក៏បាន​ចែក​រំលែក​ ពីសុខភាពមិនសូវល្អ​របស់ភរិយា ខណៈពេល​ដែលមានការសួរនាំ​ថា ​អ្នក​ទាំង​ពីរ​គិត​ចង់​មាន​កូន​ដែរឬ​អត់​នោះ លោក DJ Koo ក៏បានលើកឡើងថា ​សុខភាពរាងកាយរបស់​ប្រពន្ធខ្លួន ​មិន​អនុញ្ញាត​នោះទេ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu
DJ Koo
DJ Koo
Barbie Hsu និង ស្វាមី
Barbie Hsu និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]