ភ្នំពេញ៖ កម្មវិធីប្រកួត Miss Teen International Cambodia បានស្វែងរកឃើញម្ចាស់ជ័យលាភីឯកតាំងពីថ្ងៃទី ៣០ ខែ មករាឆ្នាំ២០២២ ដោយម្ចាស់មកុដបានទៅលើយុវតី ឌី បញ្ញាវិមាលា។ ពិតណាស់ អំឡុងពេលប្រកួតនាងទើបតែមានវ័យ១៤ឆ្នាំប៉ុណ្ណោះប៉ុន្តែសមត្ថភាព ចំណេះដឹង និងភាពក្លាហាននាងមានទាំងព្រមតែម្ដង។
លើសពីនេះទៅទៀត បន្ទាប់ពីគ្រងតំណែង Mis Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា បានប្រឹងប្រែងពង្រឹងសមត្ថភាព ហ្វឹកហាត់ទាំងការដើរម៉ូត និងចំណេះដឹងផ្សេងៗ ដើម្បីត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិផងដែរ។ ទន្ទឹមនឹងនោះ នាងក៏បានទទួលបានការងារជាច្រើន ទាំងការថតសម្អាងការ ថតម៉ូត ថតស្ពតពាណិជ្ជកម្ម និងថតរឿងអប់រំខ្លីៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ថ្ងៃដែលទន្ទឹងរង់ចាំគឺបានមកដល់ ដោយនាព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២នេះ កញ្ញា ឌី បញ្ញាវិមាលា នឹងចេះដំណើរហោះពីប្រទេសកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International។ ពីក្រុមហ៊ុន ខ្មែរឡូត ក៏សូមជូនពរឲ្យប្អូនសំណាងល្អ ហើយនឹងទទួលបានជ័យលាភីល្អត្រលប់មកកាន់មាតុភូមិវិញ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ចុចលីងខាងក្រោម ដើម្បីទស្សនាវីដេអូ៖
https://www.facebook.com/dypanhavimealea/videos/5340508192694299/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]