ចិន៖ កាលពីថ្ងៃទី ១៩ ខែកក្កដា សារព័ត៌មាន Asia Today បានរាយការណ៍ពីប្រភពពីទីក្រុងប៉េកាំងដែលស្គាល់ពីឧស្សាហកម្មកម្សាន្តរបស់ចិនបានអះអាងថា គូស្នេហ៍របស់តារាសម្តែង Luhan និងតារស្រី Guan Xiaotong ទំនងជានឹងត្រូវដាក់ទណ្ឌកម្មដោយអាជ្ញាធរក្នុងពេលឆាប់ៗនេះ «ដោយសារការគេចពន្ធ»។

ជាក់ស្តែង តាមប្រភពដដែលបានអះអាងបន្ថែមទៀតថា គូស្នេហ៍មួយគូនេះបានបែកបាក់គ្នាហើយ ដោយសារតែបញ្ហាពន្ធទាំងនេះ ទោះបីជាមានពាក្យចចាមអារ៉ាមថាពួកគេគ្រោងនឹងរៀបការនៅខែកុម្ភៈឆ្នាំនេះក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ក្នុង​ព័ត៌មានបានចុះផ្សាយ អតីត​តារា​សម្ដែង​ Guan Xiaotong និងអតីតសមាជិក EXO រូបនេះលោក Luhan បាន​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​ពួកគេ​ក្នុង​ខែ​តុលា ឆ្នាំ ២០១៧ ថែមទាំងមានលេចឬថា ពួកគេបានចូលរោងថែមទៀតផង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Luhan និងតារស្រី Guan Xiaotong
Luhan និងតារស្រី Guan Xiaotong
Luhan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]