សក់ជ្រុះបណ្តាលមកពីមូលហេតុច្រើនរួមមាន កត្តាតំណពូជ អនាម័យ អាយុ ស្រ្តេស ជំងឺ ការប្រើប្រាស់ថ្នាំ ឬប្រើផលិតផលថែរក្សាសក់ខុស អ៊ុត ឬកៀបសក់ញឹកញាប់ និងកត្តារបបអាហារជាដើម។ របបអាហារមិនត្រឹមតែជះឥទ្ធិពលដល់សុខភាពទូទៅទេ ថែមទាំងប៉ះពាល់ដល់សុខភាពសក់ទៀតផង។ តើរបបអាហារណាខ្លះរួមចំណែកធ្វើឱ្យសក់យើងជ្រុះ?
១. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់មានន័យថា ល្បឿននៃការបំប្លែងជាតិកាបូអ៊ីដ្រាតពីក្នុងអាហារទៅជាជាតិស្ករក្នុងឈាមលឿន ហើយក៏ជាអាហារដែលមានជាតិស្ករខ្ពស់ដែរ។ នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ លំពែងបញ្ចេញអ័រម៉ូនអាំងស៊ុយលីនដើម្បីស្រូបយកជាតិស្ករពីចរន្តឈាម ហើយបំប្លែងទៅជាថាមពល។ អាំងស៊ុយលីនក៏ជួយបញ្ជូនជាតិស្ករដែលលើសទៅរក្សាទុកនៅក្នុងថ្លើមសម្រាប់ប្រើប្រាស់នៅពេលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាបដែរ។
នៅពេលដែលយើងញុំាអាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ច្រើនជាប្រចាំ អ័រម៉ូនអាំងស៊ុយលីនលែងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ដូច្នេះកម្រិតជាតិស្ករក្នុងឈាមរបស់យើងនៅតែខ្ពស់ជាអចិន្ត្រៃយ៍ដែលគ្រូពេទ្យតែងតែនិយាយថា សុំានឹងអាំងស៊ុយលីន។
ការកើនឡើងជាតិស្ករក្នុងឈាមជាប្រចាំបណ្តាលឱ្យខូចសរសៃឈាមដែលមិនអាចដឹកនាំសារធាតុចិញ្ចឹមគ្រាប់គ្រាន់មកចិញ្ចឹមឫសសក់ និងសក់ ហើយបង្កើនការផលិតអ័រម៉ូនអង់ដ្រូសែន(androgen) ដែលធ្វើឱ្យឫសសក់រួញស្វិត ហើយជ្រុះសក់។
អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់រួមមាន ភេជ្ជៈផ្អែមៗ បង្អែម អង្ករសម្រិត ដំឡូងបារាំង នំបុ័ង មី និងផ្លែមៀនជាដើម។
២. អាហារបង្កអាលែកហ្ស៊ី
អ្នកខ្លះអាចអាលែកហ្ស៊ីជាមួយអាហារណាមួយដែលបណ្តាលឱ្យឡើងកន្ទ្រាលត្រអាក កន្ទួលរមាស់ កណ្តាស់ ហៀរសម្បោរ ហើមអណ្ដាត មាត់ ឬមុខ ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ក្អួត ឬរាកជាដើម។
នៅពេលយើងញុំាអាហារដែលបង្កអាលែកហ្ស៊ីជាប្រចាំ រាងកាយយើងនឹងរលាករុំារ៉ៃដែលធ្វើឱ្យប្រព័ន្ធភាពសុំាចុះខ្សោយ ហើយមានជំងឺអូតូអ៊ីម្ញូនដែលអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយវាយប្រហារឫសសក់ និងបង្កឱ្យរលាកស្បែកក្បាលដែលជាហេតុធ្វើឱ្យសក់យើងជ្រុះ។
អាហារដែលងាយបង្កអាលែកហ្ស៊ី ដល់គ្នាយើងមួយចំនួនមានដូចជា ស៊ុត គ្រាប់ផ្លែឈើ សណ្តែកដី ផលិតផលទឹកដោះ និងគ្រឿងសមុទ្រជាដើម។
៣. អាហារមានជាតិខ្លាញ់ខ្ពស់
អាហារមានជាតិខ្លាញ់ខ្ពស់ដូចជា អាហារចៀន បំពង ឆា ខ្លាញ់ សាច់ជាប់ខ្លាញ់ ឈឺស និង ប័រ ជាដើម អាចបង្កើតកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងខ្លួនដែលជាហេតុធ្វើឱ្យយើងជ្រុះសក់។ ម្យ៉ាងទៀត ខ្លាញ់ប្រភេទនេះបង្កើនកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយ និងអាចធ្វើឱ្យសរសៃឈាមស្ទះ ហើយកាត់បន្ថយចរន្តឈាមរត់។ ដោយសារឫសសក់មិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ឫសសក់នឹងងាប់ ហើយសក់យើងក៏ជ្រុះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]