កម្សាន្ត៖ មួយរយៈចុងក្រោយនេះ បេក្ខជន ក្នុងកម្មវិធី Cambodia Idol ថុល សុភិទិ កំពុងតែវាយលុក នៅលើបណ្តាញសង្គមនានា ក្រោយពីបានផ្ទុះជាខ្លាំង ទៅនឹងរូបរាងស្រស់សង្ហា ជាពិសេសនោះ សម្លឹងមានទឹកដម បានធ្វើមហាជន ជាពិសេសមិត្តនារី លង់នឹងរូបលោកគ្រប់ៗគ្នា។

តួយ៉ាង កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងប្រិយមិត្ត ដែលជាអ្នកនិយមគាំទ្រ និង តាមដានវិស័យសិល្បៈ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបថតរបស់បេក្ខជន រូបរាង សង្ហា រូបនេះ មានមុខមាត់ស្រដៀងគ្នាទៅនឹង តារាសម្តែង ​Tom Holland តួអង្គក្នុងរឿង «Spider Man» ជាមួយនឹងប្លង់សើចរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នេះបើតាម ប្រភពមួយ ដែលអ្នកគាំទ្រស្នេហា វិស័យភាគយន្តបរទេស មួយចំនួន បានស្រាវជ្រាវរូបរបស់លោក ដើម្បីយកទៅប្រៀបធៀប ជាមួយនឹងតារាសម្តែងរូបនេះ ថែមទៀតផង ដែលមើលទៅពិតជាស្រដៀងគ្នាពិត មែន នៅពេលដែលពួកគេ សើចដូចគ្នា​មើលទៅកាន់តែដូចតែម្តង៕

ប្រភព៖ វិភាគកុន : academic film criticism

សូមទស្សនារូបភាពខាងក្រោម៖

ថុល សុភិទិ
Tom Holland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]