ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់ហើយថា អ្នកនាង ទ្រី ដាណា ជាបុគ្គលសង្គមម្នាក់ ដែលត្រូវបានមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជានិច្ចកាលបានស្គាល់ព្រោះតែ ទៅនឹងទឹកចិត្តសប្បុរសរបស់អ្នកនាង តែងតែ ជួយដល់សង្គម ជាពិសេសអ្នកក្រខ្សត់ខ្សោយតែម្តង។

យ៉ាងណាមិញ ឈានមកដល់ចំណុចមួយ ដែលអាចនិយាយបានថា អ្នកនាង ទ្រី ដាណា មានទ្រព្យស្តុក ហូរហៀរសំបូរបែប មានប្រាក់កាយចាយពេញដៃ ជាលក្ខណៈ ចាយមិនចាំបាច់គិត ដោយសារតែ ចំណូល ពីមុខជំនួញជាច្រើននៅក្នុងដៃរបស់អ្នកនាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយពីជោគជ័យដ៏ធំ ក្នុងជីវិតនៃអ្នកជំនួញ ដោយក្នុងវីដេអូមួយ អ្នកនាង ទ្រី ដាណា បានចែករំលែកវីដេអូមួយ និយាយដើមចម ពីការក្នុងរកស៊ី ក្នុងឆ្នាំ ២០១១ នៃអាជីពមុខជំនួញ លើកដំបូងកាលពីវ័យក្មេងរបស់អ្នកនាង។

តាមរយៈ តាមប្រភពរបស់ អ្នកនាង បានចែករំលែកនោះ ក៏បានលើកឡើងថា ការចេញរកស៊ីលើកដំបូង ចាយចំណាយទុន តែ ៨ ម៉ឺនរៀលតែប៉ុណ្ណោះ​ដោយបានទិញខោអាវ ក្បាលគីប នៅផ្សារអូឡាំពិច ជួលកន្លែងគេលក់ ដោយរកស៊ីលក់អាវក្រោមឆ័ត្រ.

ក្រោយពីបានដឹងហើយ អ្នកបានទស្សនា ជាពិសេសនោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការកោតសរសើរជាខ្លាំងទៅនឹង ការតស៊ូរបស់ អ្នកនាង ដែលប្រឹងប្រែងយ៉ាងខ្លាំង កាលពីក្មេង រហូតដល់បច្ចុប្បន្ន ឈានមានលុយវាល់លាន ផ្ទះធំស្កឹមស្កៃ ឡាន បួន ដប់ថែមទាំង មានជំនួញជាច្រើន កាន់កាប់ក្នុងដៃផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Tik Tak Kh

 ទ្រី ដាណា
 ទ្រី ដាណា
 ទ្រី ដាណា
 ទ្រី ដាណា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]